(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ចំនួន៥ ដែលដាក់ស្នើដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុងហើយ នៅក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ។
សម័យប្រជុំនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីតំណាងរាស្រ្តចំនួន១១២រូប។
សេចក្តីព្រាងច្បាប់ទាំង៥នោះរួមមាន៖
១៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនអេសភីអេលភី( ខេមបូឌា ) ឯ.ក។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនស្នេថេករីញូវេប៊លឯ.ក។
៣៖ សេចក្តីព្រាងច្បាប់ ស្តីពីការការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុនស្នេថេក ខូអិលធីឌី។
៤៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស្តីពីវិធានការរដ្ឋម្ចាស់កំពង់ផែ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញត។
៥៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣៕
ខាងក្រោមនេះជាលទ្ធផលទាំងស្រុង នៃសម័យប្រជុំរដ្ឋសភា៖