(សៀមរាប)៖ របាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០១៩នេះ រមណីយដ្ឋានអង្គរ រកចំណូលចូលថវិកាជាតិបាន ៥៥,៧២៩,៥៦១ដុល្លារ ធ្លាក់ចុះចំនួន៩.៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។
សម្រាប់ភ្ញៀវទេសចរបរទេស ដែលបានទិញសំបុត្រចូលទស្សនាអង្គរវិញ នៅរយៈពេល៦ខែមកនេះ មានចំនួន១,២៤៤,៤៤៣នាក់ ធ្លាក់ចុះ៨.២៩ភាគរយ។
របាយការណ៍បាឲ្យដឹងទៀតថា ថវិកាបានពីការលក់សំបុត្រចូលទស្សនាតំបន់អង្គរ នៅរយៈពេល៦ខែនេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២,៤៨៨,៨៨៦ដុល្លារ។
ដោយឡែកគិតតែក្នុងខែមិថុនា ឆ្នាំ២០១៩ មានភ្ញៀវទេសចរចំនួន១២៦,៦០២នាក់ បានទិញសំបុត្រទស្សនាអង្គរ ទទួលបានចំណូល ៥,៤១៦,៧១៤ដុល្លារ៕