(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចសិក្សានៅទីក្រុង Corinth នៃរដ្ឋ Texas សហរដ្ឋអាមេរិក រយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងដំណើរទស្សនកិច្ច ត្រូវបានដឹងថា ជាដំណើរបំពេញភារកិច្ចដើម្បីគៀងគរអ្នកវិនិយោគ និងសិក្សាបច្ចេកទេសផ្សេងៗពីប្រទេសជឿនលឿន ដើម្បីនាំមកនូវដល់ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ សម្រាប់អត្ថប្រយោជន៍នៃទស្សនកិច្ចនាលើកនេះ៕