សូមកុំបើកបរស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន! ស្លាប់១១នាក់ និងរបួស២២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី៣០ ខែមិថុនាម្សិលមិញ
01-07-2019 06:23
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់១១នាក់, របួសស្រាល៧នាក់ និងរបួសធ្ងន់១៥នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្ដធំ៤គ្រឿង និងរថយន្តតូច៧គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាប់ស្ដាំ, ប្រជែង, បត់គ្រោះថ្នាក់ និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង៣៤២លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១៦៥នាក់ របួសធ្ងន់៣១៥នាក់ និងរបួសស្រាល១៧៧នាក់៕