(ភ្នំពេញ)៖ Ideamart ដែលជាកម្មវិធីសម្រាប់បង្កើតកម្មវិធីក្នុងទូរស័ព្ទ ដែលទទួលបានពានរង្វាន់ពិភពលោក ត្រូវបានដាក់ឱ្យដំណើរការនៅកម្ពុជា ដោយ «Ideamart powered by Smart» បង្កើននូវចក្ខុវិស័យនៃការច្នៃប្រឌិតក្នុងស្រុក ដោយផ្ដល់ឱកាសសហគ្រិនភាពជាច្រើន ដល់ភាគីទីបីនៃក្រុម អ្នកបង្កើតកម្មវិធីក្នុងទូរស័ព្ទ ក្នុងការប្រើប្រាស់បណ្តាញទំនាក់ទំនង របស់ក្រុមហ៊ុន Smart តាមរយៈកម្មវិធី APIs ដ៏សាមញ្ញៗ។
កម្មវិធី Ideamart អនុញ្ញាតឱ្យអ្នកបង្កើតកម្មវិធី និងអ្នកផ្ដល់មាតិការ ឱ្យប្រើប្រាស់កម្មវិធី APIs ជាមួយគ្នា និងរកប្រាក់កំរៃសម្រាប់ ការខិតខំប្រឹងប្រែងរបស់ពួកគេ។ កម្មវិធីនេះ អនុញ្ញាតឲ្យអ្នកបង្កើតកម្មវិធីទូរស័ព្ទ សហគ្រាស និងសូម្បីតែ មិនមែនជាអ្នកបង្កើតកម្មវិធីក្នុងទូរស័ព្ទ ក៏ អាចបង្កើតសេវាផ្សេងៗ ផ្អែកលើកម្មវិធី APIs សាមញ្ញៗបានផងដែរ។ លើសពីនេះទៀត កម្មវិធីនេះ ក៏ ជួយបង្កើតទំនាក់ទំនងរវាង អ្នកជំនាញបង្កើតកម្មវិធី ជាមួយនឹងអតិថិជន ប្រកបដោយសក្តានុពល តាមរយៈវេទិការសហគមន៍ Ideamart នេះ ផងដែរ ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឱ្យដឹងថា «ក្នុងនាមជាអ្នកដឹកនាំឧស្សាហកម្ម ក្នុងការលើកកម្ពស់សហគ្រិនភាពបច្ចេកវិទ្យា កម្មវិធី API នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់យើង ក្នុងការអភិវឌ្ឍក្នុងវិស័យបច្ចេកវិទ្យានេះ ក្នុងស្រុកជាមួយនឹងចក្ខុវិស័យរបស់យើង ដើម្បីក្លាយជាជើងឯកឌីជីថលកម្ពុជា។ Ideamart powered by Smart ដែលទើបដាក់ឱ្យដំណើការថ្មីនេះ នឹងនាំឱ្យ មានការចូលរួម និងភាពជាដៃគូ ក្នុងកម្មវិធីAPI កាន់តែលឿនសម្រាប់ អាជីវកម្មទើប ចាប់ ផ្តើម ថ្មី ខ្នាត តូចបំផុត រហូត ដល់ ក្រុមហ៊ុនធំៗបំផុត»។
លោក ថូម៉ាស់ (Thomas) បានបន្ថែមថា «បើទោះបី កម្ពុជា មានសក្តានុពលដ៏ធំ និងប្រជុំដោយធនធាន មនុស្សដ៏មានទេពកោសល្យ ក៏ដោយ ប៉ុន្តែវិលសាលភាព នៃកម្មវិធីសម្រាប់អ្នកប្រើប្រាស់ និងសម្រាប់ការបង្ហាញ ពី ការច្នៃប្រឌិតក្នុងស្រុក នៅតែមានកម្រិត ដើម្បីផ្លាស់ប្ដូរការខ្វះខាតនេះ យើងបានសម្រេចដាក់ឲ្យដំណើរការកម្មវិធី Ideamart នៅកម្ពុជា។
ស្រដៀងគ្នាទៅនឹងសិក្ខាសាលា API Hackathons កាលពីឆ្នាំមុនដែរ កម្មវិធីផ្សព្វផ្សាយជាបន្តបន្ទាប់ នឹងត្រូវបានធ្វើឡើងនៅក្នុងខែខាងមុខនេះ ដើម្បីបង្ហាញឱ្យបុគ្គល និងអង្គភាពកាន់តែច្រើនទៀតជាមួយនឹងឱកាស ក្នុងការបង្កើតកម្មវិធីទូរស័ព្ទ សម្រាប់ជំនួយតាមរយៈ កម្មវិធី APIs ដែលបានចែករំលែកជាមួយក្រុមហ៊ុនSmart»។
នៅប៉ុន្មានខែខាងមុខនេះ កម្មវិធី Ideamart នឹងបន្តបង្ហាញពីបណ្តាញកម្មវិធីថ្មី ជា ច្រើន របស់ កម្មវិធី Mobile Network APIs ដើម្បី ផ្តល់នូវមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កម្រិត ផ្សេង ៗនៃកម្មវិធី និងមុខងារសេវាកម្ម ដែលមានការរីកចម្រើនកាន់តែខ្លាំងឡើង។ កម្មវិធី Ideamart ត្រូវបានគេរំពឹងថា នឹងបើកទីផ្សារថ្មី ក៏ដូចជាឱកាស ជា ច្រើន ក្នុងការបង្កើតទីផ្សារកម្មវិធីទូរស័ព្ទ ដែលនឹង ប្រមូលផ្ដុំអ្នកមានទេពកោសល្យផ្នែកសហគ្រិនភាព និងអ្នកបង្កើតកម្មវិធីឲ្យនៅជាមួយគ្នា ។
លោក Viranga Seneviratne ប្រធានផ្នែកកម្មវិធី MIFE Business and IoT, IdeaMart ក្រុមហ៊ុន Dialog Axiata បានថា៖ « Smart Axiata គឺជាប្រតិបត្តិករទូរសព្ទ័ចល័តដំបូងគេបង្អស់នៅលើទីផ្សារ Axiata ដែលបានទទួលជោគជ័យក្នុងការប ង្កើតវេទិកា កម្មវិធី Ideamart ដែលបង្កើតឡើងដោយក្រុមហ៊ុន Dialog Axiata នៅប្រទេស ស្រីលង្កា។ យើងសង្ឃឹម ថា ផ្លាតហ្វមAPI នេះ នឹងជួយដល់សហគមន៍ អ្នក បង្កើតកម្មវិធីសម្រាប់ទូរស័ព្ទ ដែលកំពុងកើនឡើង តាមរយៈ ការផ្តល់ឱកាសកាន់តែងាយស្រួលជាច្រើន ដើម្បីធ្វើជាស្ពាន ក្នុងអាជីវកម្មរបស់ពួកគេហើយ ជាមួយ គ្នានេះ ក៏អាចប្រើប្រាស់ ទេពកោសល្យ ធន ធាន ក្នុងស្រុកបានផងដែរ» ។
សម្រាប់ព័ត៌មានបន្ថែម លើកម្មវិធី Ideamart សូមចូល ទៅកាន់https://ideamart.io ឬតាមដាននៅលើទំព័រ ហ្វេសបុក Smart for Cambodia របស់ក្រុមហ៊ុន Smart តាម រយៈfacebook.com, smartforcambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ លើការ ច្នៃប្រឌិតផ្សេងៗ ទាក់ទងនឹងកម្មវិធី API៕