(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌច្បារអំពៅ និងជាអភិបាលខណ្ឌច្បារអំពៅ លោក ញាណ ចាន់សោភា នាយករងរដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ បានចូលរួមរំលែកទុក្ខ និងនាំយកអំណោយរបស់អភិបាលរាជធានីភ្នំពេញ ចំនួន៣លានរៀល ជូនដល់គ្រួសារសព កុមារា ស្រេង បញ្ញា ដែលគ្រោះថ្នាក់ចរាចរណ៍ នៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ កាលល្ងាចម្សិលមិញ ។
ជាមួយគ្នានេះ លោក ចេង មុនីរ៉ា បានឧបត្ថម្ភចំនួន៣លានរៀល, លោកប្រធានមន្ទីរអប់រំ រាជធានី៥០ ម៉ឺនរៀល, លោកអនុប្រធានមន្ទីរអប់រំ រាជធានី១០ ម៉ឺនរៀល, លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ២០ម៉ឺនរៀល, ការិយាល័យអប់រំខណ្ឌច្បារអំពៅ១០ម៉ឺនរៀល, លោកចៅសង្កាត់ក្បាលកោះ១លានរៀល, ស្មៀនសង្កាត់ក្បាលកោះ២០ម៉ឺនរៀល និងលោកនាយកសាលាបឋមសិក្សាយកបាត្រ៤០ម៉ឺនរៀល ជូនដល់គ្រួសារសព ។
គួរំលឹកផងដែរ នៅរសៀលថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៩ មានបុរសម្នាក់បានបើករថយន្ត ហ៊ីយ៉ានដាយ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ជ្រុលទៅបុករះរម៉ក់កង់បីក្មេងប្រុស២នាក់ ក៏រ៉េចង្កូតទៅបុកចូលសាលាបឋមសិក្សាយកបាត្រ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្ដាលឲ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ និងរងរបួសក្មេងប្រុសម្នាក់៕