Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ជិះកាណូតឆ្លងកាត់បឹងកំប្លោក ឆ្ពោះទៅភូមិដាច់ស្រយាលនៃស្រុកកំពង់លែង ដើម្បីរៀបចំពិធីអបអរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតបក្ស

30-06-2019 15:51

(កំពង់ឆ្នាំង)៖ ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ចុះជួយឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ បានជិះកាណូតឆ្លងកាត់បឹងកំប្លោក ឆ្ពោះទៅភូមិដាច់ស្រយាល នៃស្រុកកំពង់លែង ដើម្បីរៀបចំពិធីមិទ្ទិញ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ជាមួយសមាជិកបក្ស។

ពិធីមិទ្ទិញ ខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាពលោក ស៊ឺម ធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំផ្លូវទូក តំណាងលោក ត្រាំ អ៊ីវតឹក ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់លែង និងស្រុកទឹកផុស ដោយមានការអញ្ជើញចូលរួមពី សមាជិកបក្សសរុបចំនួន១៩៥នាក់ (ស្រី១២០នាក់) នៅស្នាក់ការគណបក្សឃុំផ្លូវទូក។

ក្នុងឱកាសនោះ លោក ស៊ឺម ធី ក៏បានផ្តល់ជូននូវថវិកាជួសជុល សាលាបឋមសិក្សាថ្នល់ឈើទាល ចំនួន១,៤០០,០០០រៀល និងឧបត្ថម្ភថវិកាចំនួន៤០០,០០០រៀល ជូនលោក ស៊ុន ចក់ ដើម្បីព្យាបាលជំងឺរំារៃ។ ដោយឡែកក្រុមការងារ បានចុះពិនិត្យស្រះទឹកមួយកន្លែង ទើបកសាងហើយ ដែលជាជំនួយឧបត្ថម្ភ របស់លោក ត្រាំ អ៊ីវតឹក ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកកំពង់លែង និងស្រុកទឹកផុសផងដែរ៕