(ភ្នំពេញ)៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០១៩ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំគោកត្រប់ ចំនួន១៣៧នាក់ នៅស្នាក់ការគណបក្សឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងឱកាសមទ្ទិញអបអរសាទរអខួបនុស្សាវរីយ៍លលើកទី៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៥១-២៨ មិថុនា ២០១៩)។
បន្ទាប់ពីលោក គង់ បឿន ប្រធានគណបក្សឃុំគោកត្រប់ បានឡើងអានផ្សព្វផ្សាយសន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងឱកាសមិទ្ទិញអបអរសាទរខួបនុស្សាវរីយ៍ លើកទី៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៥១-២៨ មិថុនា ២០១៩) រួចមកលោក ម៉ម ប៊ុននាង បានលើកឡើងថា ចាប់តាំងពីពេលបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិយើងនឹងកាន់តែរីកចម្រើនលឿនទៅមុខ។
លោក ម៉ម ប៊ុននាង បានបន្ថែមឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើឱ្យសមាជិក សមាជិកាគណបក្សប្រជាជន និងថ្នាក់ដឹកនាំទាំងអស់ចុះដល់មូលដ្ឋាន ដើម្បីឱ្យសមាជិក សមាជិកាទាំងអស់ចេះសាគ្គីភាពគ្នា ជាធ្លុងមួយដើម្បីកសាង និងអភិវឌ្ឍន៍មូលដ្ឋាន ក្នុងនោះ គឺថែរក្សាសមាជិកចាស់ ហើយពង្រីកសមាជិកថ្មី ដើម្បីឱ្យទំហំគណបក្សយើងកាន់តែរីកធំ និងរឹងមាំនៅតាមមូលដ្ឋានបន្ថែមទៀត ដើម្បីថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន។
លោកបានបញ្ជាក់ថា បើយើងសាមគ្គីភាពផ្ទៃក្នុងបានល្អ ទើបយើងថែរក្សាបាននូវសមិទ្ធផល និងបូរណភាពទឹកដី និងភាពច្បាស់លាស់ ដើម្បីជាគ្រឹះរឹងមាំសម្រាប់ការអភិវឌ្ឍជាតិ របស់យើង។ ដូចអ្វីដែយើងបានឃើញនាបច្ចុប្បន្ន នៅមូលដ្ឋានឃុំគោកត្រប់ មានផ្លូវ មានទឹក ភ្លើង និងមានរោងច្រកដល់ផ្ទះប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកទៅដល់អាជ្ញាធឃុំ និងសមជិក សមាជិកគណបក្សទាំងអស់ ត្រូវតែបន្តធ្វើនូវអំពើល្អ ហើយខិតខំឲ្យអស់ពីកម្លាំងកាយចិត្តក្នុងការផ្តល់សេវា និងដោះស្រាយរាល់ទុក្ខលំបាក របស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ក្នុងនោះត្រូវរក្សាឱ្យបានននូវសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម សណ្តាប់ធ្នាប់សាធារណការ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ជាពិសេសទុបស្តាត់ឱ្យបាននូវការប្រើប្រាស់ ការជួញដូរគ្រឿងញៀន នៅតាមមូលដ្ឋានរបស់ខ្លូន។
ក្នុងឱកាសនោះដែរ លោកបាននាំយកថវិកាមកចែកជូនសមាជិក សមាជិកាគណបក្ស ដែលចូលរួមក្នងពិធីចំនួន១៣៧នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន២ម៉ឺនរៀល ដែលចំណាយថវិកាសរុបចំនួន៤,០០០,០០០រៀល៕