(កំពង់ធំ)៖ ក្រោមការឧបត្ថម្ភរបស់សប្បុរសជន មន្ទីរពិសោធន៍មួយខ្នង នៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
អគារមន្ទីរពិសោធន៍នេះមានទំហំ ១៨.២គុណ៦.២ម៉ែត្រ ប្រក់ក្បឿង កម្ពស់មួយជាន់ បែងចែកជា៦បន្ទប់ ដែលនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅដើម ខែមករា ឆ្នាំ២០២០។ គម្រោងសាងសង់មន្ទីរពិសោធន៍នេះ ជាជំនួយឧបត្ថម្ភរបស់សប្បុរសជន តាមរយៈលោក ថោង ខុន។
មន្ទីរពិសោធន៍នេះនឹងក្លាយជាកន្លែងដ៏សំខាន់ក្នុងការពិនិត្យ វិភាគឈាម លាមក កំហាក រកមេរោគ និងជំងឺផ្សេងៗរបស់អ្នកជំងឺ ហើយក៏ជាកន្លែងរក្សាទុកឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺផងដែរ៕