(ភ្នំពេញ)៖ ក្រុមហ៊ុន ឬស្ថាប័នទាំងអស់ មិនថាស្ថាប័នរដ្ឋ ឬស្ថាប័នអន្តរជាតិ តែងតែមានតំរូវការជានិច្ច នូវបុគ្គលិកដែលមានសមត្ថភាព និងជំនាញនិច្ចនូវបុគ្គលិកដែលមានសមត្ថភាព និងជំនាញច្បាស់លាស់។
នៅក្នុងនោះដែរ នៅក្នុងក្រុមហ៊ុនទាំងអស់ តែងតែមានតម្រូវការផ្នែកសវនករ ដែលមានជំនាញច្បាស់លាស់ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃភាពមិនត្រឹមត្រូវនៃរបាយការណ៍ ក៏ដូចជាការវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងនៅក្នុងក្រុមហ៊ុនអោយកាន់តែច្បាស់លាស់ និងត្រឹមត្រូវជាក់លាក់។
ដោយហេតុនេះហើយ បើសិនជាលោកអ្នកដែលចង់ក្លាយជាសវនករដ៏មានជំនាញ អ្នកគួរតែស្វែងរកសាលាដែលបណ្តុះបណ្តាលតាមស្តង់ដាទៅលើជំនាញសវនកម្មនេះ។ ជាក់ស្តែងវិទ្យាស្ថាន CamEd Business School ជាវិទ្យាស្ថានដែលបណ្តុះបណ្តាល ACCA (Association of Chartered Certified Accountants) ដំបូងគេបង្អស់នៅកម្ពុជា។
នៅក្នុងការបណ្តុះបណ្តាល ACCA នេះផងដែរ គេឃើញមានជំនាញមួយដែលទាក់ទងនឹងផ្នែកសវនកម្ម និងការធានាអះអាង (F8 Auditing and Assurance)។
ការសិក្សាវគ្គសវនកម្មនេះ លោកអ្នកនឹងសិក្សាទៅលើគោលបំណងនៃសវនកម្ម ភារកិច្ចរបស់សវនករ និងដំណើរនៃការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុ។ វគ្គនេះក៏គ្របដណ្តប់ទៅលើការធ្វើផែនការសវនកម្ម និងវាយតម្លៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ការប្រមូលភស្តុតាងសវនកម្ម និងរបាយការណ៍សវនកម្ម។
លើសពីនេះទៅទៀតលោកអ្នកនឹងយល់ដឹងពីការកំណត់អត្តសញ្ញាណនៃភស្តុតាង ដើម្បីបំពេញតាមគោលបំណងសវនកម្ម។ ក្នុងការសិក្សាជាមួយវិទ្យាស្ថាន CamEd Business Schoolលោកអ្នកនឹងសិក្សាជាមួយសាស្រ្តាចារ្យ ដែលមានបទពិសោធន៍ ការងារជាលក្ខណៈអន្តរជាតិ និងអញ្ជើញមកពីបណ្តាប្រទេសល្បីៗនៅលើពិភពលោកដូចជា សហរដ្ឋអាមេរិក ហ្វីលីពីន សិង្ហបុរី និងប្រទេសជាច្រើនទៀត។ ចាប់ផ្ដើមទទួលពាលឲក្យពីថ្ងៃនេះរហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។
ដើម្បីទទួលបានព័ត៌មានបន្ថែម លោកអ្នកអាចចូលមកកាន់គេហ ទំព័រ www.cam-ed.com ឬក៏មកដល់ទីតាំងផ្ទាល់បាននូវអាស័យដ្ឋាន អគារលេខ៦៤ ផ្លូវ១០៨ រាជធានីភ្នំពេញ។ លោកអ្នកក៏អាចទំនាក់ទំនងសាកសួរពត៌មានលំអិតតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៨៦ ៥២២/ ៥២៣ /៩៦០/៩៦១៕