(កាណាដា)៖ ក្រុមកាងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំកាណាដា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ បានសហការជាមួយគណៈកម្មាធិការគណបក្សកាណាដា សាខាបក្ស និងយុវជនខេត្ត Ontario បានរៀបចំខួបកំណើតគណបក្សប្រជាជនលើកទី ៦៨ នៅក្រុង Toronto ក្រោមអធិតីភាពលោក កែ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រចាំកាណាដា និងលោក រិន វីរះ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងលោក សៅ ជីវន្ត័ ជាអនុប្រធានក្រុមកាងារយុវជនប្រចាំប្រទេសកាណាដា មានប្រជាពលរដ្ឋខែ្មរចូលរួមប្រមាណ ៣០០នាក់។
នាឱកាសនោះដែរ លោក រិន វីរះ និងក្រុមកាងារបានអំពាវនាវដល់ប្រជាពលរដ្ឋខែ្មរយើង ឲ្យចូលរួមបរិច្ចាកថវិការផ្ទាល់ខ្លួនដល់មន្ទីរគន្ធបុប្ផា ដោយទទួលបានកាចូលរួមចំនួន ១៥,៧៩០ដុល្លារកាណាដា។
សូមជម្រាបថា ប៉ុន្មានថ្ងៃមកនេះ ក្រុមកាងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសកសណាដា បានរៀបចំខួបកំណើតបក្សលើកទី ៦៨ ចំនួន៥ទីក្រុង រួមមាន Calgary, Quebec, Montréal, Ottawa និង Toronto ហើយបងប្អូនប្រជាពលរដ្ឋខែ្មររស់នៅប្រទេសកាណាដា បានជួយដល់ប្រទេសកម្ពុជាចំនួន ៤៤៤២០ដុល្លារកាណាដា ក្នុងនោះអ្នករងគ្រោះដោយរលំអាគារចំនួន៩២៥០ដុល្លារកាណាដា និងមន្ទីរពេទ្យគន្ធបុប្ផាចំនួន៣៥១៧០ដុល្លាកាណាដា៕