(ព្រះសីហនុ)៖ រថយន្តសរុបចំនួន ១០គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅសាលាក្រុងព្រះសីហនុនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។ នេះបើតាមការបញ្ជាក់របស់លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ។
បើតាមការបញ្ជាក់របស់លោកអភិបាលក្រុង បានឱ្យដឹងថា រថយន្តទាំងនេះចតចោលលើផ្លូវសាធារណៈនាំឱ្យប៉ះពាល់ដល់សណ្តាប់។
អាជ្ញាធរក្រុងព្រះសីហនុ កន្លងទៅធ្លាប់បានប្រកាសជូនដំណឹងរួចហើយដល់សាធារណជនឱ្យទុកដាក់រថយន្តរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ ជាពិសេសកុំចតចោលនៅលើផ្លូវសាធារណៈ ដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់។
ការស្ទួចរថយន្តទាំងនេះ គឺជាចំណាត់ក្តៅមួយរបស់អាជ្ញាធរក្រុងព្រះសីហនុ បន្ទាប់ពីសង្កេតឃើញថាម្ចាស់រថយន្តនៅតែគឃ្លើនមិនស្តាប់ការអំពាវនាវរបស់អាជ្ញាធរបន្តចតរថយន្តលើផ្លូវសាធារណៈនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់៕