(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះហើយ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។
ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។
សម្រាប់អ្នកចុះឈ្មោះមុនថ្ងៃចូលរៀន នឹងបញ្ចុះតម្លៃ ២០០ដុល្លារ, ដោយឡែកអតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមន្រ្តីរាជការ បញ្ចុះតម្លៃជូន៣០%។
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើសរួមមាន ១៖ បច្ចេកវិទ្យាព័ត៌មាន, ២៖ វិទ្យាសាស្រ្តអប់រំ, ៣៖ បង្រៀនភាសាអង់គ្លេស, ៤៖ គ្រប់គ្រងណិជ្ជកម្ម, ៥៖ នីតិសាស្រ្ត, ៦៖ រដ្ឋបាលសាធារណៈ, ៧៖ ទំនាក់ទំនងអន្តរជាតិ, ៨៖ វិទ្យាសាស្រ្តនយោបាយ, ៩៖ គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍, ១០៖ ម៉ាឃីទីង និង ១១៖ ធនាគារ និងហិរញ្ញវត្ថុ។
ថ្នាក់បណ្ឌិត ឯកទេសដែលត្រូវជ្រើសរើសរួមមាន ១៖ នីតិសាស្រ្ត, ២៖ វិទ្យាសាស្រ្តអប់រំ, ៣៖ សេដ្ឋកិច្ចកសិកម្ម, ៤៖ វិទ្យាសាស្រ្តសេដ្ឋកិច្ច, ៥៖ គ្រប់គ្រងពាណិជ្ជកម្ម, ៦៖ រដ្ឋបាលសាធារណៈ ៧៖ ទំនាក់ទំនងអន្តរជាតិ និង ៨៖ វិទ្យាសាស្រ្តនយោបាយ។
គូសបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បាននឹងកំពុងបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ សាធារណៈជនទូទៅជាច្រើន ដែលកំពុងបម្រើការងារជាមន្រ្តីរាជការ និងក្រុមហ៊ុន ស្ថាប័នឯកជននានា ជាពិសេសក៏មាននិស្សិតបរទេស មកសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតផងដែរ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។ ព័ត៌មានលម្អិតទំនាក់ទំនងទូរស័ព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩ ៕