(បាត់ដំបង)៖ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំតាប៉ុន លោក កុល វីរក្ស បានអញ្ជើញជាអធិបតី ប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្ស នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការបក្សឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្ស ថ្នាក់កណ្តាល ថ្នាក់ខេត្ត និងសមាជិកសមាជិកាបក្សឃុំជាង៥០០នាក់ចូលរួមផង។
នៅក្នុងឱកាសនោះលោក កុល វីរក្ស បានឡើងអានសន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានបញ្ជាក់ពីស្នាដៃសំខាន់ៗ របស់គណបក្សមានគុណ បំណាច់ដ៏ធំធេង ដោយបានរដោះជាតិរួចផុតពីភ្នក់ភ្លើងសង្រ្គាម ពិសេសរបបប្រល័យពូជសាសន៍ បានស្តារប្រទេសជាតិឡើងវិញ កសាង អភិវឌ្ឍន៍ និងស្វែងរកសន្តិភាពពេញលេញជូនជាតិ និងប្រជាជនបានរស់នៅដោយសុខសាន្តដល់បច្ចុប្បន្ន និងសេដ្ឋកិច្ចជាតិមានការកើនឡើងជាលំដាប់។
ក្នុងទិវាខួបលើកទី៦៨ ថ្ងៃបង្កើតបក្សប្រជាជនកម្ពុជានេះផងដែរ សមាជិកសមាជិកាបក្សទាំង អស់បានអបអរសាទរ អមដោយជ័យឃោស និងបានប្តេជ្ញាចិត្តដើរតាមគោលនយោបាយរបស់ គណបក្សបន្តរហូតទៅ ដែលមានប្រមុខដឹកនាំគឺសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, សម្តេចក្រឡាហោម ស ខេង ជាអនុប្រធានបក្ស, សម្តេច សាយ ឈុំ ជាអនុប្រធាន បានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើនយ៉ាងខ្លាំងផងដែរ។
លោក កុល វីរក្ស បានបញ្ជាក់ថា «ប្រទេសកម្ពុជាយើងកន្លងមកបានជួបតែភ្នក់ភ្លើងសង្រ្គាមជាបន្ត បន្ទាប់ឥតឈប់ឈរ ដោយសារមេដឹកនាំប្រទេសនៅក្នុងជំនាន់នីមួយៗគិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យពលរដ្ឋរស់នៅមិនដែលបានសុខឡើយឆ្លុះបញ្ចាំងឲ្យឃើញថា មានតែគណបក្សប្រជាជនកម្ពុជា១គត់ដែលបានតស៊ូ ធ្វើពលីកម្មគ្រប់បែបយ៉ាង ស្វែងរកសន្តិភាពជូនប្រទេសជាតិនិងប្រជាជនពិតប្រាកដបានដល់សព្វថ្ងៃ ហើយគណបក្សប្រជាជនមានប្រវត្តិបានបង្កើតឡើងតាំងពីឆ្នាំ១៩៥១-២០១៩មកមានអាយុកាលលើកទី៦៨ ឆ្នាំហើយ ទើបថ្នាក់ដឹកនាំជាន់ខ្ពស់ បានកំណត់យកថ្ងៃទី២៨ ខែមិថុនា ជាថ្ងៃបង្កើតគណបក្សដល់បច្ចុប្បន្ន»។
មានគណបក្សប្រជាជនកម្ពុជាតែ១ប៉ុណ្ណោះ ដែលទុកប្រយោជន៍ជាតិនិងប្រជាជនជាធំ មានសមត្ថភាពគ្រប់គ្រាន់ដឹកនាំរាជរដ្ឋាភិបាល ទើបធ្វើឲ្យប្រទេសកម្ពុជាបានបញ្ចប់សង្រ្គាម ទាំងស្រុង មានសុខសន្តិភាពពេញបរិបូរណ៍ជូនប្រទេសជាតិនិងប្រជាជន មានការអភិវឌ្ឍន៍រីកចំរើនយ៉ាងឆាប់រហ័ស ប្រកបដោយ សុវត្តិភាពសន្តិភាព ពលរដ្ឋរស់នៅបានសុខសាន្តតទៅ៕