(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៣១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧៤នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៣១ករណី ឃាត់ខ្លួន៧៤នាក់ និងប្រើប្រាស់១៣ករណី ឃាត់ខ្លួន២៨នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ មានចំនួនសរុប៤,០៩២ករណី ដោយឃាត់មនុស្សចំនួន៨,៦៧៩នាក់ (ស្រី៦៣៥នាក់) (ជនបរទេស១៦៧នាក់ ស្រី៣៨នាក់ មាន៧សញ្ជាតិ)៕