(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៣៦៣គ្រឿង រកឃើញល្មើសច្បាប់១,០៩៥គ្រឿង (ម៉ូតូ៧១%) អប់រំ៤១២គ្រឿង និងផាកពិន័យ៦៨៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៩ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន២,០៧០គ្រឿង, អប់រំ១៨៩គ្រឿង និងផាកពិន័យ៥០៣គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១១៥,០៦១គ្រឿង រកឃើញយានយន្តល្មើស២៥,៧០៦គ្រឿង (ម៉ូតូ៧០%) ក្នុងនោះអប់រំ៧,៨០៩គ្រឿង និងផាកពិន័យ១៧,៧៩៧គ្រឿង៕