(ភ្នំពេញ)៖ លោក គង់ វិបុល សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកល្វាឯម បានជំរុញឱ្យ សមាជិក សមាជិកាគណបក្សប្រជាជនទាំងអស់គ្នា ត្រូវតែបន្តខិតខំពង្រឹងឱ្យបានរឹងមាំ នូវការសាមគ្គីភាពគ្នាជាធ្លុងមួយ ដើម្បីជាកម្លាំងរួម ក្នុងការបន្តការអភិវឌ្ឍប្រទេសជាតិ និងសង្គម ដោយធ្វើយ៉ាងណាខិតខំធ្វើជួយដល់ប្រជាជន ក្នុងការបម្រើសេវាសាធារណៈឱ្យបានល្អជូនដល់ពួកគាត់។
លោក គង់ វិបុល បានលើកឡើងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីប្រារព្ធបអនុស្សាវរីយ៍លើកទី៦៨នេះ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា របស់សាសាគណបក្សប្រជាជនស្រុកល្វាឯម។ ពិធីនេះដែរក៏មានការចូលរួមពី លោក ភឹម ភីរ៉ា ប្រធានគណៈកម្មាធិការគណបក្សស្រុកល្វាឯម លោក លោកស្រី សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សស្រុក ក្រុមប្រឹក្សាឃុំ ព្រមទាំងគណៈកម្មាធិការគណបក្សឃុំ និងសាខាបក្សភូមិ រួមទាំងសិស្សានុសិស្ស ជាច្រើននាក់ផងដែរ ដែលធ្វើឡើងនៅសាលាស្រុកល្វាឯម។
ថ្លែងក្នុងឱកាសនោះ លោក គង់ វិបុល ក៏បានលើកឡើងបង្ហាញពីខ្លឹមសារសំខាន់ៗ នៃសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់អង្គពិធីទាំងមូល ជាមួយនឹងការស្នើរឱ្យគណៈពង្រឹង ដ៏ដូចជាមន្ត្រីគណបក្សប្រជាជនទាំងអស់ ធ្វើការផ្សព្វផ្សាយប្រសាសន៍ នៅក្នុងសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ទៅដល់បងបងប្អូនប្រជាជនកម្ពុជា នៅគ្រប់មូលដ្ឋានទាំងអស់ ដើម្បីពង្រឹងនូវស្មារតីរបស់យើងទាំងអស់គ្នា ក៏ដូចជាដើមី្បថែរក្សាការពារ រាល់សមទ្ធិផល នៃសង្គមជាតិឱ្យបានគង់វង្ស ដណ្តើមជោគជ័យធំៗ ក្នុងការកសាងអភិវឌ្ឍមាតុភូមិ និងការលើកស្ទួយជីវភាពរបស់ប្រជាជន។
បន្ថែមពីនេះ លោក គង់ វិបុល បានលើកឡើងថា គោលដៅចម្បងៗ របស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឱ្យបានរឹងមាំ ប្រមូលផ្តុំនូវកម្លាំងរបស់ជាតិទាំងមូល ដើម្បីជំរុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ប្រជាធិបតេយ្យ អព្យាក្រិត និងវឌ្ឍនៈភាពសង្គម និងបំពេញបេសកកម្មជាប្រវត្តិសាស្ររបស់ខ្លួន ដោយមានគោលបំណង ត្រូវពុះពារឱ្យបានសម្រេចនូវយុត្តិសាស្ត្រដ៏យូរអង្វែង ក្នុងការកសាងប្រទេសជាតិឱ្យបានជឿនលឿន។
លោកបានបញ្ជាក់ទៀតថា សមាជិក សមាជិកាគណបក្សទាំងអស់គ្នា ត្រូវតែបន្តខិតខំពង្រឹងឱ្យបានរឹងមាំ នូវការសាមគ្គីភាពជាធ្លុងមួយដើម្បីរួមកម្លាំងគ្នា ក្នុងការបន្ត ការអភិវឌ្ឍប្រទេសជាតិ និងសង្គម ដោយខិតខំធ្វើយ៉ាងណាជួយដល់សមាជិកគណបក្សប្រជាជនឱ្យបានល្អ និងបំរើសេវាសាធារណឱ្យបានល្អជូនដល់ប្រជាជនកម្ពុជា ជាពិសេសនៅក្នុងស្រុករបស់យើងទាំងមូល ទាំងនៅក្នុងក្របខណ្ឌរបស់គណបក្ស ក៏ដូចជាក្របខណ្ឌថ្នាក់ក្រោមជាតិ ដោយដើម្បីឱ្យប្រទេសជាតិមានការរីកចំរើន ការអភិវឌ្ឍន៍គ្រប់វិស័យ ក៏ត្រូវតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ចេះស្រលាញ់គ្នារួមសាមគ្គីទើបប្រទេសជាតិទទួលបានជោគជ័យ និងធនធានមនុស្សកានតែរីកចម្រើន៕