(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងខេត្តព្រះសីហនុ។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ផែនការនេះធ្វើឡើងក្នុងគោលបំណងពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម ក្នុងខេត្តព្រះសីហនុ ឲ្យកាន់តែល្អប្រសើរ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមនីយកម្ម វិនិយោគិន ពាណិជ្ជករ ភ្ញៀវទេសចរ ប្រកបមុខរបរ និងទស្សនកិច្ចកម្សាន្ដប្រកបដោយភាពកក់ក្ដៅ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ លើកកម្ពស់ជំនឿជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល៕
សូមអានខ្លឹមសារលម្អិត នៃលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ដែលមាននៅខាងក្រោមនេះ៖