(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ចាប់ពីថ្ងៃទី២៥-២៧ ខែមិថុនា ឆ្នាំ២០១៩ បានដឹកនាំគណៈប្រតិភូ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ធ្វើទស្សនកិច្ចការងារជាមួយ បញ្ជាការដ្ឋានវិស្វកម្ម នៃកងទ័ពប្រជាជនវៀតណាម នៅសាលានាយទាហានទ័ពជាង វៀតណាម បីញយឿង ក្នុងគោលបំណងសំខាន់គឺពង្រីកពង្រឹងចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាងកងទ័ពទាំងពីរប្រជាជនទាំងពីរពិសេស គឺជំនាញទាំងពីរឲ្យកាន់តែល្អផូផង់។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ ត្រូវបានបញ្ជាការដ្ឋានទ័ពជាង សាលានាយទាហានទ័ពជាង វៀតណាមរៀបចំ និងទទួលបដិសណ្ឋារកិច្ច យ៉ាងល្អប្រសើរ រាក់ទាក់ ស្និទ្ធស្នាលកក់ក្តៅបំផុតនិងអនុវត្តបានល្អតាមកម្មវិធី ដែលបានគ្រោងទុក។ ភាគីទាំង២ក៏បានពិភាក្សា និងផ្តោតលើបញ្ហាមួយចំនួនរួមមាន៖
*ទី១៖ កិច្ចពិភាក្សាទ្វេភាគីរវាងបញ្ជាការដ្ឋានវិស្វកម្ម នៃកងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ នៅសាលានាយទាហានទ័ពជាង វៀតណាមបីញយឿងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និងឧត្តមសេនីយ៍ត្រី ហួង ង៉ុកសឺន មេបញ្ជាការទ័ព ជំនាញវិស្វកម្មវៀតណាម។
ភាគីទាំងពីរបានរីករាយទទួលយកបណ្តាលទ្ធផលកិច្ចសហប្រតិបត្តិការល្អ រយៈពេលកន្លងមកជាពិសេសគឺក្រោយដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្មវៀតណាម ដោយឧត្តមសេនីយ៍ត្រី ហួង ង៉ុកសឺន ដែលបានធ្វើទស្សនកិច្ចការងារនៅកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។ ភាគីទាំងពីរសង្កត់ធ្ងន់អំពីការបណ្តុះបណ្តាលប្រភពធនធានមនុស្ស ឱ្យដល់កម្លាំងវិស្វកម្ម ឆ្លើយតបទៅនឹងសំណូមពរភារកិច្ចក្នុងពេលប្រទេស មានសន្តិភាព បន្តថែរក្សានូវនិរន្តរភាពការងារ និង ការអភិវឌ្ឍន៍។
*ទី២៖ ចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី ការចងសម្ព័ន្ធមេត្រីភាពរវាងសាលានាយទាហានវិស្វកម្ម នៃកងទ័ពប្រជាជនវៀតណាមជាមួយសាលាវិស្វកម្មតេជោ នៃកងយោធពលខេមរភូមិន្ទ ស្តែងចេញពីការទំនាក់ទំនងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជា និយាយជារួម រវាងកងទ័ពប្រទេសទាំងពីរនិយាយដោយឡែកជំនាញទាំងពីរ។
ដោយបានការអនុញ្ញាតពីក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា សាលានាយទាហានវិស្វកម្ម នៃកងទ័ពប្រជាជនវៀតណាម ចងសម្ព័ន្ធមេត្រីភាព
ជាមួយសាលាវិស្វកម្មតេជោ នៃកងយោធពលខេមរភូមិន្ទ គឺជាមូលដ្ឋានដើម្បីជម្រុញបណ្តាសកម្មភាពកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលស៊ីជម្រៅ។
ពិធីចងសម្ព័ន្ធមេត្រីភាពរវាងសាលានាយទាហានវិស្វកម្មវៀតណាម តំណាងដោយលោកវរសេនីយ៍ឯក ជីញ ថាញ់សឺននាយកសាលា និងសាលាវិស្វកម្មតេ ជោកម្ពុជា តំណាងដោយលោកឧត្តមសេនីយ៍ត្រីរិន សារ៉ន នាយកស្តីទីសាលាត្រូវបានប្រារព្ធឡើងនៅសាលានាយទាហានវិស្វកម្មវៀតណាម ទីក្រុងធូយូវមួក ខេត្តប៊ិញយឿង ប្រទេសវៀតណាម និងដោយមានការអញ្ជើញចូលរួម ជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពដោយ នាយឧត្តមសេនីយ៍ខ្វាន់ ស៊ាម និងឧត្តមសេនីយ៍ត្រី ហួង ង៉ុកសឺន មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម នៃកងទ័ពប្រជាជនវៀតណាម។
លក្ខខណ្ឌនៃការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ៖ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីនៃប្រទេសនីមួយៗ។ គោរពច្បាប់ និងមាគ៌ាគោលនយោបាយការទូត នៃប្រទេសនីមួយៗ និងច្បាប់អន្តរជាតិ ដែលមានការពាក់ព័ន្ធ។ គោរពប្រពៃណី ទំនៀមទម្លាប់ខឿនវប្បធម៌របស់ប្រទេសនីមួយៗ ។ ដើម្បីផលប្រយោជន៍ជាតិរបស់ប្រជាជន និងកងទ័ពប្រទេសនីមួយៗ និងដើម្បីផលប្រយោជន៍រួមរបស់ភាគីទាំងពីរ។ កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរជំនាញក្នុងការងារអប់រំ បណ្ដុះបណ្ដាល។ ផ្លាស់ប្តូរជាប្រចាំនូវព័ត៌មាន និងវិទ្យាសាស្ត្រយោធា។ ជារៀងរាល់ឆ្នាំ ភាគីទាំងពីរជួយគ្នាក្នុងការរៀបចំចាត់តាំង ហ្វឹកហាត់ បំប៉នវិធីសាស្រ្ត បង្រៀន និងគ្រប់គ្រង អប់រំបណ្តុះបណ្តាលនាយទាហាន និងគ្របង្រៀន។ កិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកអំពីសម្ភារៈឧបទេសបង្រៀនសិក្សា យោងតាមការស្នើ និងលទ្ធភាពរបស់ភាគីនីមួយៗ សាលាទាំងពីរអាចជួយឧបត្ថម្ភគ្នាទៅវិញទៅមកនូវសម្ភារៈឧបទេសបង្រៀន សិក្សាមួយចំនួនជាមូលដ្ឋាននៅពេលដែលក្រសួងការពារជាតិទាំងពីរអនុញ្ញាត។ ការពិភាក្សាកិច្ចសហប្រតិបត្តិការប្តូរវេនគណៈប្រតិភូ-ឃោសនាអប់រំជាប្រចាំ ស្ដីអំពីចំណងទំនាក់ទំនងមិត្តភាពសាមគ្គីភាព ពិសេសរវាងវៀតណាម និងកម្ពុជា ដល់នាយទាហាន ពលទាហាន គ្របង្រៀន និងសិក្ខាកាមជំនាន់ក្រោយដែលនៅក្រោមឱវាទឱ្យបានយល់ច្បាស់ អំពីអត្ថន័យកិច្ចសហប្រតិបត្តិការចងសម្ព័ន្ធមេត្រីភាពរវាងសាលាទាំងពីរ។
នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានថ្លែងថា ថាថ្ងៃនេះក្នុងនាមគណៈប្រតិភូ ពិតជាមានសោមនស្សរីករាយ និងមោទនភាព ដែលបានមកបំពេញទស្សនៈកិច្ច ទៅតាមអនុស្សរណៈនៃកិច្ចព្រមព្រៀង នៃការទំនាក់ទំនង រវាងក្រសួងការពារជាតិទាំងពីរ កម្ពុជា-វៀតណាម ហើយបានអនុវត្តយ៉ាងទៀងទាត់។
នាយឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ជូនដល់ មេបញ្ជាការ និងនាយទាហានទាំងអស់ចំណុះអោយបញ្ជាការដ្ឋានទ័ពជាង វៀតណាម នូវការនឹករលឹក និងជូនពរ បានជោគជ័យ
គ្រប់ភារកិច្ចជំនាញៗជួសមុខអោយគណៈប្រតិភូ ក៏ដូចក្នុងនាមខ្លួនលោកផ្ទាល់សូម សម្តែងនូវការដឹងអរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាង
កក់ក្តៅពីថ្នាក់ដឹកនាំ បញ្ជាការទ័ពជាង វៀតណាម និងសូមវាយតម្លៃខ្ពស់នូវការទំនាក់ទំនងរវាងកងទ័ពទាំងពីរពិសេសគឺ ជំនាញទ័ពជាង នៃប្រទេសទាំងពីរ គឺមានភាពស្និទ្ធស្នាលមនោសញ្ចេតនាភាពជាបងប្អូនយ៉ាងពិតប្រាកដ។
បន្ទាប់មកបានធ្វើការប្រគល់-ទទួលសម្ភារឧបទេសបង្រៀន និងឯកសារហ្វឹកហ្វឺន ដែលសាលានាយទាហានវិស្វកម្មវៀតណាមប្រគល់ជូនដល់សាលា វិស្វកម្មតេជោកម្ពុជា
រួមមាន៖ សម្ភារឧបទេសបង្រៀន មានម៉ាស៊ីនកុំព្យូទ័រយួរដៃ (Laptop) ១គ្រឿង, ម៉ាស៊ីនបញ្ចាំងស្លាយ ១គ្រឿង, ពំនុះម៉ាស៊ីន (បញ្ចេញភ្លើង) រថយន្ត Zil 130 ១គ្រឿង, ពំនះដើម៉ារ៉ាវរថយន្ត Zil 130, ពំនុំប្រព័ន្ធបូមប្រេងចំហេះ ១គ្រឿង, ពំនុះប្រព័ន្ធបែងចែកប្រេងរំអិល ១គ្រឿង និងឯកសារហ្វឹកហ្វឺនមានផ្ទាំងរូបភាពហ្វឹកហ្វឺន សាឡាងចម្លងPMP 8ផ្ទាំង -ផ្ទាំងរូបភាពហ្វឹកហ្វឺនគ្រឿង យន្តចម្លង PTS ចំនួន ១៨ ផ្ទាំង និងផ្ទាំងរូបភាពម៉ាស៊ីនរាវមីន មួយចំនួនទៀត។
គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម ដឹកនាំដោយនាយឧត្តមសេនីយ៍ខ្វាន់ ស៊ាម បានជួបសំណេះសំណាលជាមួយសិក្ខាកាមយោធាកម្ពុជា ដែលកំពុងសិក្សា
ស្រាវជ្រាវនៅសាលានាយទាហានវិស្វកម្ម វៀតណាម ដែលមានសិក្ខាកាមយោធាកម្ពុជាចំនួន ៥៤នាក់។
នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពី សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ កងយោធពលខេមរៈភូមិន្ទ ហើយដោយផ្ទាល់ពីថ្នាក់ដឹកនាំ បញ្ជាការវិស្វកម្ម របស់យើងសួរសុខទុក្ខ និងជូនពរដល់បងប្អូនរបស់យើងដែលកំពុងបំពេញវគ្គសិក្សា នៅទី នេះសូមអោយមានសុខភាពល្អបរិបូរណ៍ សម្រេចជោគជ័យ ហើយយកត្រឡប់ទៅវិញ នូវនិទ្ទេសល្អសម្រាប់ទៅបំពេញភារៈកិច្ច នៅលើទឹកដីកម្ពុជារបស់យើង។ ហើយរស់នៅទីនេះ មានស៏ក្ខាកាមកម្ពុជាយើង មានទាំងស៏ក្ខាកាមឡាវ អញ្ចឹងហើយយើងត្រូវរក្សា ការសាមគ្គី អន្តរជាតិនិងសូមប្រកាន់ភ្ជាប់នូវនយោបាយបង្កើនការសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការរវាងបក្សរដ្ឋាភិបាលប្រជាជននិងកងទ័ពអោយរស់នៅ សុខដុមរមនា និង សំណូមពរដល់សឺក្ខាកាមយើងទាំងអស់ខិតខំរៀនសូត្រ ដើម្បីនាំយកនូវចំណេះដឹងចំណេះធ្វើពិត ប្រាកដពីខាងភាគីមិត្តទៅកសាងប្រទេសរបស់យើង ពិសេសគឺកសាងខឿនការពារជាតិ ដែលមានតម្លៃខាងយុទ្ធសាស្ត្រ គឺអនុវត្តនយោបាយកសាងព្រំដែនរបស់រាជរដ្ឋាភិបាលអោយទៅជាព្រំដែនសន្តិភាពមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍន៍។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានឧបត្ថមថវិកាចំនួន ២០,000,000 ដុង (ម្ភៃលានដុង)មានជ្រូក២០គីឡូក្រាម និងស្ករត្នោត២០គីឡូក្រាម ផ្តល់ជូនដល់សឺក្ខាកាមកម្ពុជា និងបាន ផ្តល់ជូនថវិកាចំនួន ៣,000,000ដុង ដល់យោធាចារ្យវៀតណាម។ ឆ្លងតាមការបំពេញទស្សនៈកិច្ចខាងលើនេះគឺបានពូននូវការកសាង ពង្រីក ពង្រឹង បាន ល្អប្រសើរថែមទៀតនូវចំណងទំនាក់ ទំនងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការពោរពេញដោយមនោសញ្ចេតនារាប់អានយ៉ាងជ្រាលជ្រៅ និងទទួលបាននូវលទ្ធផលយ៉ាងធំធេងជោគជ័យបំផុត៕