(ភ្នំពេញ)៖ ORPHIC ជាភោជនីដ្ឋាន ដែលមានរចនាបថបែបលោកខាលិច នឹងមានបម្រើរសេវាកម្មសម្រាប់អតិថិជនបរទេស និងអតិថិជនខ្មែរទូរទៅ ជាមួយការកំសាន្តនាពេលរាត្រី ដែលមានលក្ខណៈពិសេសជាងគេ តាមដងទន្លេ នៃទីក្រុងភ្នំពេញជាមួយនឹងផ្ទាំងទស្សនីយភាពដ៏សំបូរបែប។
ក្រៅពីដាក់ឈ្មោះតាមរឿងនិទានក្រិច ផ្នែកខាងមុខរបស់ Orphic ក៏បានដាក់តាំងគប់ភ្លើងបែបសម័យក្រិចបុរាណពិតៗដ៏គួរឲ្យទាក់ទាញផងដែរ ហើយចំនុចដ៏ពិសេសរបស់ Orphic ទៀតនោះក្នុងចំណោមសំណង់អគារតាមមាត់ទន្លេ គឺស្រដៀងគ្នាទៅនឹងសំណង់អគារ ដែលបានរំលេចឡើងនៅអូឡាំពិច ដែលមានប្រភពចេញពីក្រិចបុរាណ។
គំនិតរចនាខាងក្នុង បានបង្ហាញពីរចនាបថលក្ខណៈសម័យបច្ចេកវិទ្យា ស្ថាបត្យយកម្មបែបចំហាយទឹក នៅសតវត្សទី១៩ ដែលស៊ីសង្វាក់គ្នាជាមួយនឹងជម្រើសសម្បូរបែបនៃស្រាក្រឡុក និងទឹកផ្លែឈើក្រឡុកដ៏ទាក់ទាញ ព្រមជាមួយរសជាតិគ្មានពីរ។
Orphic ផ្តល់ជូននូវដំណើរផ្សងព្រេងស្វែងរកនូវឱជារសជាមួយនឹងមុខម្ហូបចម្រុះអាស៊ី នឹងអឺរ៉ុបសម័យទំនើប និងមុខម្ហូបខ្មែរពិសេសៗ។
ដូចនេះ ប្រសិនជាលោកអ្នក មានបំណងចង់ផ្លាស់ប្តូរជីវិតនាពេលរាត្រីរបស់ខ្លួន ជាមួយនឹងអ្វីដែលថ្មីៗនោះ ដល់ពេលវេលាដែលលោកអ្នកត្រូវក្រលេកមកដងទន្លេនៃទីក្រុងភ្នំពេញនេះហើយ ដោយមកកំសាន្តនៅ Orphic។ ម្យ៉ាងវិញទៀត លោកអ្នកអាចចែករំលែករូបភាពផ្ទាល់ខ្លួន ជាមួយរចនាបថដ៏អស្ចារ្យរបស់ Orphic តាមរយៈបណ្តាញសង្គម Facebook និង Instagramបានផងដែរ។ តោះចឹងសូម tag Orphic @orphicbarofficial #ithappenedinorphic ៕