Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គួច ចំរើន ធ្វើដំណើរទៅព្រះសីហនុទាំងយប់ ដើម្បីទទួលតំណែងថ្មីនៅថ្ងៃស្អែក

28-06-2019 22:17

(ភ្នំពេញ)៖ លោក គួច ចំរើន អតីតអភិបាលខេត្តកំពុងចាម បានធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុហើយនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីទទួលតួនាទីជាអភិបាលខេត្តព្រះសីហនុ នៅថ្ងៃស្អែក។

លើដងផ្លូវជ្រែកស្បៃរាត្រីទៅកាន់ភាគនិរតីនៃប្រទេស លោក គួច ចំរើន និងភរិយា ព្រមទាំងសហការី បានឈាងចូលអុជធូបសូមសេចក្តីសុខ សេចក្តីចម្រើនពីលោកយាយម៉ៅផងដែរ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ លោក គួច ចំរើន នឹងប្រកាសចូលកាន់តំណែងជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន ដែលបានលាឈប់ក្រោយហេតុការណ៍រលំអគារ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា លោក គួច ចំរើន ជាមនុស្សខ្លាំង ទើបសម្រេចយកមកគ្រប់គ្រងខេត្តព្រះសីហនុ។ សម្តេចតេជោ បានបង្ហាញក្តីរំពឹងថា តមរយ:បទពិសោធន៍ក្នុងការដឹកនាំទាំងនៅរាជធានី និងនៅខេត្ត លោក គួច ចំរើន នឹងគ្រប់គ្រង ក៏ដូចដឹកនាំខេត្តព្រះសីហនុ បានល្អប្រសើរ។

មហាជនកំពុងចាប់អារម្មណ៍ និងកំពុងរង់ចាំមើលពីសមត្ថភាពដឹកនាំរបស់លោក គួច ចំរើន នៅខេត្តដែលមានបញ្ហាស្មុគស្មាញជាច្រើនមួយនេះផងដែរ៕