(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយមានវ័យចំណាស់ជាងគេមួយនៅក្នុងប្រទេសកម្ពុជា។ មកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ គណបក្សនយោបាយនៅកម្ពុជាដ៏ធំមួយនេះមានអាយុ ៦៨ឆ្នាំហើយ។ នៅព្រឹកមិញគណបក្សប្រជាជនកម្ពុជា បានប្រារព្ធពិធីយ៉ាងមហោឡារិក ដើម្បីអបអរសាទរថ្ងៃកំណើតរបស់ខ្លួន។
គណបក្សមួយនេះ ក៏ជាគណបក្សមានសមាជិក សមាជិកាច្រើនជាងគេផងដែរ។ សមាជិបក្សនេះមិនត្រឹមតែមនុស្សវ័យចំណាស់ធំធាត់ក្នុងពេលកម្ពុជាជួបវិបត្តិភ្លើងសង្គ្រាម ឬរស់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នោះទេ ក៏មានយុវជន យុវតីសម័យថ្មីផងដែរ។
តើមានមូលហេតុអ្វីខ្លះដែលនាំឱ្យយុវជន យុវតីជំនាន់ក្រោយសម្រេចចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា?
មានហេតុផលធំៗមួយចំនួនដែលនាំឱ្យក្រុមយុវជនពេញចិត្ត និងសម្រេចដើរតាមគណបក្សនយោបាយមួយនេះ។ បើតាមការបញ្ជាក់របស់ពួកគេ ដោយសារតែបក្សនយោបាយមួយនេះមានភាពចាស់ទុំ មានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។
សូមស្តាប់ការបញ្ជាក់របស់ក្រុមយុវវ័យពីមូលហេតុនាំឱ្យពួកគេសម្រេចគាំទ្រ និងដើរតាមគណបក្សប្រជាជនកម្ពុជា៖