(ភ្នំពេញ)៖ រថយន្ត Musso Grand ជាបច្ចេកវិទ្យាថ្មីនៃរថយន្តភីកអាប់ ដែលវិវត្តន៍ចេញពីរថយន្តដំបូងគឺ Musso នៅទីបំផុត បានដាក់បង្ហាញ និងមកដល់ប្រទេសកម្ពុជាជាផ្លូវហើយនាពេលនេះ នៅក្រុមហ៊ុន SsangYong Cambodia ជាមួយរូបរាងថ្មី ស្អាតជាងមុន បន្ថែម Option ច្រើនជាងមុន។

រថយន្ត Grand Musso ត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងប្រទេសកូរ៉េ កាលពីដើមឆ្នាំមុន។ ម៉ូដែលថ្មីនេះគឺជាម៉ូដែល MUSSO GRAND ដ៏មានប្រជាប្រិយភាពនៅទីផ្សារក្រៅស្រុករបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េ, រថយន្តភីកអាប់ ដែលត្រូវបានផ្លាស់ប្តូរឱ្យល្អបំផុតមួយនេះ ត្រូវបានគេទទួលស្គាល់ថា ជារថយន្តដឹកទំនិញដ៏មានសុវត្ថិភាពឈានមុខគេ វាពេញដោយអំណាច និងមានតម្លៃសមរម្យ។ ការរចនារថយន្តនេះ ត្រូវបានគេធ្វើឱ្យកាន់តែប្រសើរឡើង ដើម្បីបំពេញចិត្តអ្នកដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេង អាចបើកបានគ្រប់ស្ថានភាពផ្លូវ និងបែបកីឡា ដែលត្រូវការផ្ទុករបស់របរច្រើន និងធ្ងន់ៗ។

SsangYong MUSSO GRAND គឺជារថយន្តដែលទទួលបានជោគជ័យខ្លាំងរបស់ក្រុមហ៊ុន SsangYong Motors ប្រចាំប្រទេសកូរ៉េ។ ម៉ូដែលថ្មីនេះ បានបង្ហាញពីសមិទ្ធផល និងការទទួលស្គាល់ជាសកលរបស់រថយន្ត SsangYong Musso ដែលមានប្រជាប្រិយភាពខ្ពស់ ដោយលក់អស់ជាង ៨០.០០០គ្រឿង នៅកូរ៉េកាលពីឆ្នាំដើមឆ្នាំ២០១៩នេះ។

រថយន្ត Musso Grand បានបង្ហាញភាពរឹងមាំ ធ្ងន់ មិនគួរឱ្យជឿ និងភាពខ្លាំងក្លារបស់វា។ ក្រុមហ៊ុនសាំងយ៉ុង បានបញ្ជាក់ថា ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានបំផុសគំនិតដោយសមាសភាព នៃការធ្វើចលនាបែបធម្មជាតិដ៏ល្អឥតខ្ចោះ របស់ក្រុមហ៊ុន ម៉ូតូ កូរ៉េ ដើម្បីកំណត់រចនាសម្ព័នរបស់រថយន្តរបស់ខ្លួន ឱ្យបង្ហាញពីបែបបទធម្មជាតិ។

រថយន្ត Musso Grand មានប្រវែង៣១សង់ទីម៉ែត្រ វែងជាងរថយន្តស៊េរីដូចគ្នា មានបណ្តោយរថយន្តប្រវែង ៥.៤ម៉ែត្រ កម្ពស់១.៨៥ ម៉ែត្រ និងអង្កត់ផ្ចិត៣.២១ម៉ែត្រ ដែលត្រូវបានកើនឡើងវែងជាមុនពី ១.៥ សង់ទីម៉ែត្រ និង១១សង្ទីម៉ែត្រ តាមលំដាប់លំដោយបើប្រៀបធៀបជាមួយនឹងរថយន្ដភីកអាប់ផ្សេងទៀត។ ប្រវែងបណ្តោយរថយន្តវែង ត្រូវបានគូសបញ្ជាក់ដោយការបង្កើនសមត្ថភាពផ្ទុកដល់ទៅ ៣តោន ជាមួយនិងទម្ងន់ផ្ទុកអតិបរមា១,០២៥គីឡូក្រាម។
ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត e-XDi220 turbo ផ្តល់នូវប្រសិទ្ធភាព ខ្ពស់ និងរក្សាភាពសម្លេងស្ងាត់ស្ទើរមិនគួរឲ្យជឿ ជាមួយនឹងការបំពេញមុខងារបានយ៉ាងល្អ មានភាពល្អប្រសើរ និងអាចទុកចិត្តបាន។ រថយន្ត Musso Grand ផ្តល់ជូននូវលទ្ធផលនៃកម្លាំងអតិបរមា ១៨១ps និងកម្លាំងបង្វិល៤២.៨ គីឡូម៉ែត្រ រួមទាំងភាពល្អឥតខ្ចោះមួយចំនួនទៀតនៃរថយន្ដទាំងមូលមួយនេះ ។

ការមានវត្ដមានរបស់រថយន្ត SsangYong Musso Grand នៅកម្ពុជានេះ ជាមួយតម្លៃយ៉ាងប្រកួតប្រជែងបំផុត និងធានាថាជារថយន្តដែលមានគុណភាពខ្ពស់ និងបំពាក់ដោយសម្ភារគ្រប់គ្រាន់ជាមួយប្រ៊េនដ៏នៃរថយន្ត SsangYong។
ភាគច្រើន អ្នកដែលចូលរួមនៅក្នុងការដាក់បង្ហាញ គឺមានឱកាស ដើម្បីធ្វើការកក់ និងទទួលបាននូវការផ្តល់ជូននូវតម្លៃ និងប្រូម៉ូសិនដ៏ល្អបំផុតនៅក្នុងថ្ងៃនេះ។ ការផ្តល់ជូននេះ គឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលមានបំណងចង់ទិញរថយន្តនេះ ព្រោះពួកគេ នឹងទទួលបានជាមួយនឹងប្រូម៉ូសិនស្វាគមន៍ពិសេស គឺកញ្ចប់គ្រឿងបន្លាស់ពេញលេញ១ឈុតតែម្តង បន្ថែមដោយការធានារយៈពេល ៣ឆ្នាំ ឬ ១០០,000 គីឡូម៉ែត្រ អមដោយការផ្តល់ជូនជាច្រើនមុខទៀត។

លើសពីនេះទៀត សម្រាប់ការបិទកម្មវិធីនេះ ធ្វើឡើងជាមួយនឹងការចាប់ឆ្នោតផ្តល់សំណាងជូនដល់អ្នកដែលចូលរួមទាំងអស់ ដែលរង្វាន់រង្វាន់ការធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសអឺរ៉ុបចំនួន២នាក់ និងiPhone XS Max ចំនួន៥រង្វាន់ និងឆ័ត្រជាច្រើនរង្វាន់ទៀត។ សម្រាប់ឱកាសនៃការសម្ពោធជាផ្លូវការ រថយន្ត Musso Grand ក្រុមហ៊ុន Ssangyong បានផ្តល់ជូននូវកម្មវិធីដ៏គួរឱ្យរំភើបមួយទៀត ដល់អ្នកទិញទាំងអស់ ដែលនោះគឺជាកម្មវិធីដ៏ពិសេស ដោយអ្នកចូលរួមទាំងអស់ នឹងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យតាមរយៈការចាប់ឆ្នោតផ្សងសំណាង។

ដើម្បីទទួលបានព័ត៌មានបន្ថែម អំពីរថយន្ត SsangYong សូមមកទស្សនាដោយផ្ទាល់ នៅបន្ទប់តាំងបង្ហាញរបស់ក្រុមហ៊ុន SsangYong ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី និងនៅជិតវត្តនាគវ័ន សង្កាត់ផ្សារដេប៉ូ ទី3 រាជធានីភ្នំពេញ។
សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ៖ 095 456 888/098 456 888 ឬចូលទៅកាន់គេហទំព័រហ្វេសបុគ FB: https://www.facebook.com/SsangYongCambodia/?_rdc=2&_rdr