(កណ្តាល-តាកែវ)៖ អាជ្ញាធរបានអំពាវនាវ និងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាម្ចាស់រថយន្តដឹកទំនិញគ្រប់ប្រភេទ ដែលកំពុងចរាចរណ៍នៅលើផ្លូវជាតិលេខ២ សូមវៀងចរាចរណ៍ ទៅផ្លូវជាតិលេខ៣វិញ ព្រោះស្ពាន «កំពង់កោ» ស្ថិតត្រង់ព្រំប្រទល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ មានសភាពចាស់ទ្រុឌទ្រោម ដែលអាចបណ្តាលឱ្យបាក់ស្រុត បង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។
មន្រ្តីអាជ្ញាធរបានបញ្ជាក់ថា «អាស្រ័យហេតុនេះ សូមម្ចាស់រថយន្តដឹកទំនិញទាំងអស់ មេត្តាបញ្ជៀសចរាចរណ៍ទៅផ្លូវជាតិលេខ៣ ដើម្បីរង់ចាំមន្ទីរសារធារណការខេត្ត ធ្វើការជួសជុលឡើងវិញ»។
សូមញ្ជាក់ថា ចំពោះរថយន្តទេសចរណ៍ និងម៉ូតូ អាចធ្វើចរារណ៍បានធម្មតា លើកលែងតែរថយន្តដឹកទំនិញគ្រប់ប្រភេទប៉ុណ្ណោះ៕