Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាំកុងត្រូលខេត្តកំពង់ឆ្នាំង ចុះពិនិត្យទំនិញនៅផ្ទះលក់ដូរជុំវិញផ្សារក្រុងកំពង់ឆ្នាំង, តែរកឃើញទំនិញណាមួយហួស កាលបរិច្ឆេទឡើយ

28-06-2019 16:43

(កំពង់ឆ្នាំង)៖ ដើម្បីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានរួមសហការ ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះពិនិត្យទំនិញតាមផ្ទះលក់ដូរទំនិញ និងតាំងពិព័រណ៍ ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង តែរកមិនឃើញផលិតផល ណាមួយហួសកាលបរិច្ឆេទនោះឡើយ។

លោក យីវ ណារិន ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅក្នុងឱកាសចុះអង្កេតផ្សារខាងលើ ក្រុមការងារបានធ្វើតេស្តបឋមលើ ចាហួយដូងនិងបន្លែដទៃទៀត ជាលទ្ធផល គឺពុំមានឃើញវត្តមានសារធាតុគីមីហាមឃាត់នោះឡើយ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានណែនាំអាជីវករឱ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរឱ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទ ទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយ ឡែកៗ ពីគ្នាចៀសវៀងការដាក់តាំងលក់ទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ី និងទំនិញដែលមានសារធាតុគីមីហាមឃាត់ផងដែរ។

ទន្ទឹមនឹងនេះដែរ ក្រុមការងារកាំកុងត្រូលខេត្តកំពង់ឆ្នាំង ក៏បានចុះតាមដាន និងពិនិត្យការលក់រាយនូវប្រេងឥន្ធនៈស្ថានីយ៍ចំនួន០៤ទីតាំង រីឯតម្លៃលក់រាយនោះ គឺសមស្របតាមតម្លៃដែល ក្រសួងបានកំណត់៕