(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បាននិមន្តព្រះសង្ឃសូត្រមន្តឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍បាក់រលំអគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមរំលឹកថា អគារកំពុងសាងសង់ថ្មីមានកម្ពស់៧ជាន់មួយស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បានបាក់រលំទាំងស្រុងកាលពីវេលាម៉ោងជិត៥ទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ ឧបទ្ទវហេតុនេះ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២៨នាក់ ស្ត្រី ៤នាក់ និងរងរបួសធ្ងន់ស្រាល ២៦នាក់ ស្ត្រី២នាក់។
ការដួលរលំអគារខាងលើនេះ ក៏បានសង្កត់រាលដាលខូចខាតដល់ទ្រព្យសម្បត្តិ និងលំនៅឋានរបស់ប្រជាពលរដ្ឋនៅអមសងខាងមួយចំនួនទៀតផងដែរ៕