Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាវីដេអូទាំងស្រុង របស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលបកស្រាយបំភ្លឺអំពីការចាប់ខ្លួន លោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរកោះរ៉ុង៥នាក់ (Video inside)

28-06-2019 15:59

(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺជុំវិញការចាប់ខ្លួន លោកឧកញ៉ា ស៊ុខ ប៊ុន និងមន្ដ្រីអាជ្ញាធរកោះរ៉ុងចំនួន៥នាក់ទៀត។

គួរជម្រាបថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ លោក រស់ ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនលោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន៥នាក់ផ្សេងទៀត ពាក់ព័ន្ធការរំលោភដីខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានសម្រេចចោទប្រកាន់រួចរាល់។

ជនសង្ស័យទាំង៦នាក់ ត្រូវបានចោទប្រកាន់បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននោះ រួមមាន៖
ទី១៖ ឈ្មោះ អ៊ុង និត ប្រធានក្រុមប្រឹក្សា ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ,
ទី២៖ ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ,
ទី៣៖ ឈ្មោះ ហែម សាឡេះ សមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ,
ទី៤៖ ឈ្មោះ កែ សោម ចៅសង្កាត់រងទី២ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ,
ទី៥៖ ឈ្មោះ កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
ទី៦៖ ឈ្មោះ សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប។

តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ អ៊ុង និត ពីបទ «បំផ្លាញដោយចេតនា និងតៃបំបាត់ដោយទុច្ចរិត, វីតិក្រម, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ ក្លែងប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៦០១, ៥៩២, ៥៩៣, ៦២៩ និង៦៣០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»។ ដោយឡែកឈ្មោះ សេង ហូលាង, ឈ្មោះ ហែម សាឡៈ, ឈ្មោះ កែវ សោម, ឈ្មោះ កែវ ពៅ ពីបទ «បំផ្លាញដោយចេតនា និងតៃបំបាត់ដោយទុច្ចរិត, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង៦៣០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»៕

ខាងក្រោមនេះជាវីដេអូទាំងស្រុងនៃសន្នសីទសារព័ត៌មានរបស់ ACU៖