(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានជាប់ឈ្មោះជាក្រុមហ៊ុនមួយក្នុងចំណោម «ក្រុមហ៊ុនមានប្រតិបត្តិការល្អជាងគេបំផុតទាំង៥០របស់វៀតណាម ប្រចាំឆ្នាំ២០១៨» ក្នុងកម្មវិធីប្រគល់ពានរង្វាន់មួយ ក្នុងទីក្រុងហូជីមិញ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា។
«ពានរង្វាន់ក្រុមហ៊ុនមានប្រតិបត្តិការល្អជាងគេបំផុតទាំង៥០របស់វៀតណាម» នេះ ត្រូវបានរៀបចំឡើងជាប្រចាំឆ្នាំដោយទស្សនាវដ្តី Nhip Cau Dau Tu (ទស្សនាវដ្តីស្ពានវិនិយោគ) ក្នុងកិច្ចប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនផ្សារមូលបត្រវៀតណាម (Thien Viet Securities) និងក្រោមការសហការជាមួយនឹងអ្នកជំនាញសេដ្ឋកិច្ច និងអាជីវកម្មឈានមុខគេជាច្រើនមកពីសាកលវិទ្យាល័យ Harvard តាមរយៈការប្រើកត្តាវិនិច្ឆ័យជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងទិន្នន័យពី ទស្សនាវដ្តីជាច្រើនដូចជា Bloomberg Businessweek, Fortune និង Forbes ផងដែរ។
ការប្រគល់ពានរង្វាន់ទាំងនេះ ដែលត្រូវបានធ្វើឡើងក្រោមការវាយតម្លៃជាសាធារណៈនោះ បានផ្តល់ទៅឲ្យក្រុមហ៊ុននានា ដោយផ្អែកទៅលើប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ជាពិសេសទៅលើអត្រានៃកំណើនប្រាក់ចំណេញ ការនិយោគទុនប្រាក់ចំណេញត្រឡប់ទៅវិញ (ROE) និងចំណូលក្នុង១ភាគហ៊ុន (EPS)។
ក្រុមហ៊ុនផ្សេងទៀត ដែលទទួលបានពានរង្វាន់ក្នុងកម្មវិធីនេះ រួមមាន Vingroup, FPT, Vinamilk និង Mobile World។
បើផ្អែកទៅលើលលទ្ធផលផ្សេងៗ ដែលត្រូវបានប្រកាសឡើងក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះ អត្រាកំណើនប្រចាំឆ្នាំដែលរួមបញ្ចូលគ្នា (SR-CAGR) និង ROE របស់ Vietjet មានចំនួន ៣៩,២៤% និង ៥៩,៧% រៀងៗខ្លួន។ ជាមួយនឹងការមានតម្លៃមូលធនលើផ្សារចំនួន ២,៦៨ ពាន់លានដុល្លារអាមេរិក ក្រុមហ៊ុន Vietjet ក៏ស្ថិតក្នុងចំណោមសហគ្រាសមានមូលធនច្រើនជាងគេបំផុតលើទីផ្សារហ៊ុនរបស់វៀតណាម ផងដែរ។
នេះគឺជាឆ្នាំទី៣ជាប់ៗគ្នា បើគិតចាប់តាំងពីចុះឈ្មោះចូលក្នុងទីផ្សារហ៊ុន Ho Chi Minh City Stock Exchange ដែលក្រុមហ៊ុន Vietjet ត្រូវបានទទួលស្គាល់តាមរយៈការផ្តល់ពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ។
Vietjet គឺជាក្រុមហ៊ុនអាកាសរណ៍ប្រកបដោយភាពច្នៃប្រឌិតថ្មីមួយ ដែលទទួលបានប្រជាប្រិយភាពពីអ្នកដំណើររាប់លាននាក់ ដោយសារតែមានកម្មវិធីប្រមូសិន និងកម្មវិធីកម្សាន្តដ៏រំភើបជាច្រើន។
ជាមួយនឹងការផ្តល់សេវាប្រកបដោយគុណភាពខ្ពស់ និងសំបុត្រហោះហើរជាច្រើនកម្រិត ក្រុមហ៊ុន Vietjet ផ្តល់បទពិសោធហោះហើរដល់អ្នកដំណើររបស់ខ្លួន នៅលើយន្តហោះថ្មីៗ ដែលបំពាក់ដោយកៅអីអង្គុយប្រកបដោយផាសុខភាព និងផ្តល់ជូនអាហារដ៏ឈ្ងុយឆ្ងាញ់ក្តៅៗ ដែលបម្រើដោយបុគ្គលិកដ៏គួរឲ្យស្រឡាញ់ និងរួសរាយរាក់ទាក់ ក៏ដូចជាផ្តល់ជូនសេវាដ៏គួរឲ្យរីករាយជាច្រើនផ្សេងទៀត។
កាលពីឆ្នាំ២០១៨ Vietjet បានដឹកអ្នកដំណើរច្រើនជាង២៣លាននាក់ តាមរយៈការហោះហើរចំនួន ១១៨,៩២៣លើក ក្នុងរយៈពេល ២៦១,០០០ម៉ោង ក្រោមការប្រតិបត្តិការប្រកបដោយសុវត្ថិភាព កម្រិតនៃការផ្ទុកចំនួន៨៨,០៦% កម្រិតនៃការជឿជាក់ផ្នែកបច្ចេកទេស រហូតដល់ ៩៩,៤% ហើយកត្តាសុវត្ថិភាពផ្សេងទៀត ស្ថិតក្នុងចំណាត់ថ្នាក់កំពូលប្រចាំតំបន់អាស៊ី-ប៉ាសីហ្វិក៕