(បាត់ដំបង)៖ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យថ្មី១ខ្នង តម្លៃជិត ២ម៉ឺនដុល្លារ នៅសាលាបឋមសិក្សាសាលាបាឡាត់ ស្ថិតក្នុងភូមិសាលាបាត់ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង, លោក យក់ ប៊ុនណា រដ្ឋលេខាក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ជំរុញឱ្យសិស្សានុសិស្សត្រូវខិតខំអានសៀវភៅជាប្រចាំ ដើម្បីបង្កើនចំណេះដឹង សម្រាប់ជាស្ពានទៅថ្ងៃអនាគត។
ពិធីសម្ពោធបណ្ណាល័យថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង, លោក Young Sek ប្រធានសហព័ន្ធសន្តិភាពសាកល, លោក UPF, លោក Dr Moon Julia Hoon Sook ប្រធាន WFWP តំណាងសាកលវិទ្យាល័យ Sunmoon University ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ មន្ទីរអប់រំខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើន ផងដែរ។
តំណាងសប្បុរសជនជាច្រើននាក់ មកពីសាធារណៈរដ្ឋកូរ៉េ ដោយបានបញ្ជាក់ពីចំណងមិត្តភាពសហប្រតិបត្តិការរវាងប្រទេសទាំង២កន្លងមក ប្រជាជនកូរ៉េ តែងបានជួយកសាងសមិទ្ធផលនានា និងអភិវឌ្ឍន៍លើវិស័យផ្សេងៗ ពិសេសវិស័យកសាងធនធានមនុស្សនៅកម្ពុជា។ ជាក់ស្តែងថ្ងៃនេះ បានជួយកសាងបណ្ណាល័យ១ ជូនដល់សាលាខាងលើ ដើម្បីទុកសម្រាប់ឱ្យសិស្សានុសិស្សចូលអានសៀវភៅ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ជាការរួមចំណែកកសាងធនធានមនុស្សផងដែរ។
លោក យក់ ប៊ុនណា និងលោក អ៊ុយ សុធាវី សូមថ្លែងអំណរគុណដល់សប្បុរសជនកូរ៉េ ដែលមកពីកន្លែងផ្សេងគ្នា បានលះបង់ថវិការួមគ្នា កសាងបណ្ណាល័យថ្មី១ខ្នង ទុកជូនសាលាបឋមសិក្សាសាលាបាឡាត់ ជាការរួមចំណែកកសាង និងអភិវឌ្ឍន៍លើវិស័យអប់រំនៅកម្ពុជា។ ជាមួយគ្នានេះសប្បុរសជនកូរ៉េទាំងអស់ ដែលបានចំណាយថវិកាជួយកសាង បណ្ណាល័យ១ខ្នងនេះ ទុកជូនសាលាដោយចំណាយទឹកប្រាក់ ជិត២ម៉ឺនដុល្លា នេះជាសមិទ្ធផលថ្មីមួយសម្រាប់ខេត្តបាត់ដំបង។
រដ្ឋលេខាធិការរូបនេះ បានបន្តថា ដើម្បីកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើននទៅបាន គឺសំខាន់ត្រូវអភិវឌ្ឍន៍ធនធានមនុស្ស ជាចំបងមុនគេឱ្យបាន ហើយចង់ឱ្យសិស្សរៀនពូកែ សិស្សខ្លួនឯងហ្នឹងក៏ត្រូវអានសៀវភៅឱ្យបានច្រើនដែរ ទើបធ្វើឱ្យយើងទទួលបានចំណេះដឹង ពីការអានសៀវភៅច្រើននេះ ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យសិស្សរៀនពូកែបាន។
លោក យក់ ប៊ុនណា បានឱ្យដឹងថា អំណោយជាបណ្ណាល័យនេះ ដំបូងឡើយលោកបានស្នើសុំឱ្យភាគីសប្បុរស់ជនកូរ៉េ តាមរយៈលោកផ្ទាល់ បានសម្រេចឈាន ដល់ការកសាងបណ្ណាល័យមួយនេះ ឡើងរហូត់ធ្វើការដាក់សម្ពោធដាក់ឱ្យដំណើរជាផ្លូវការនាថ្ងៃនេះតែម្តង។ ក្នុងឱកាសនោះគណៈអធិបតី បានបំពាក់គ្រឿងឥស្សរយស ជូនដល់សប្បុរសជនទាំងអស់ និងបានអញ្ជើកាត់ខ្សែបូរណ៍ដាក់ ឱ្យប្រប្រាស់ជាផ្លូវការ៕