(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីណែនាំ ស្ដីពីការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករកម្ពុជា ដែលនឹងផ្ដើមទទួលពាក្យឈរឈ្មោះជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល ចាប់ពីថ្ងៃទី០៤ ដល់ទី១៨ ខែកក្កដា ឆ្នាំ២០១៩។
សម្រាប់ថ្ងៃបោះឆ្នោតនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨៖០០នាទីព្រឹក ដល់ម៉ោង១៥៖០០រសៀល នៅសណ្ឋាគារភ្នំពេញ។
ចំពោះការបោះឆ្នោតជ្រើសរើស សមាសភាពក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវ-អង្ករកម្ពុជានេះដែលរួមមាន៖ ប្រធានចំនួន១រូប, អនុប្រធានចំនួន៥រូប, និងសមាជិកចំនួន១៣រូប ដែលក្នុងនោះមានសមាជិក៦រូប ទទួលការចាត់តាំងពីរដ្ឋមន្រ្តី ឬប្រធានសាម៉ីអង្គភាព និងត្រូវមានការយល់ព្រមពីរាជរដ្ឋាភិបាល ដោយពុំចាំបាច់បោះឆ្នោតផងដែរ៕