(ភ្នំពេញ)៖ ពេញមួយព្រឹកនៃការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់កីឡាករ និងកីឡាការរិនី មកពី១០ប្រទេស នៃព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ាន» នាពហុកីឡដ្ឋាន «មរតកតេជោ» កីឡារក និងកីឡាការិនីរបស់កម្ពុជា មិនទាន់ទទួលបានជ័យជម្នះនោះទេ។
ព្រឹត្តិការណ៍បើកការប្រកួតកីឡាការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ាន»នេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងមានការចូលរួមពីបណ្តាថ្នាក់ដឹកនាំ សិស្ស និស្សិត រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ពេញមួយព្រឹកនៃការប្រកួតប្រជែងកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ាន» ប្រទេសដែលទទួលបានជ័យជំនះមានដូចជា៖ សិង្ហបុរី, វៀតណាម, ឥណ្ឌូនេស៊ី, ថៃ, ហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។
ទោះបីជាព្រឹកនេះកីឡាករ និងកីឡាការរិនីកម្ពុជា នៅមិនទាន់បានទទួលជ័យជម្នះក៏ដោយ ក៏នៅមានការប្រកួតជាបន្តបន្ទាប់ទៀតនៅរសៀលនេះ នៅថ្ងៃទី២៩ និងថ្ងៃទី៣០។ គេសង្ឃឹមថា ប្រទេសដែលមិនទាន់បានឈ្នះ និងទទួលបានជ័យជម្នះក្នុងការប្រកួតជាបន្តបន្ទាប់ទៀតនេះ។
សូមបញ្ជាក់ដែររថា ការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ាន» មានវិញ្ញាសារសរុបទាំងអស់ ១០៥វិញ្ញាសា។ ក្នុងនោះរួមមាន៖
* ក្រុមទី១៖ អាយុក្រោម ១៣ឆ្នាំ មានចំនួនវិញ្ញាសាកីឡាករ ១៦វិញ្ញាសា កីឡាការិនី ១៦វិញ្ញាសា
*ក្រុមទី២៖ អាយុចាប់ពី១៤ ទៅ១៥ឆ្នាំ មានចំនួនវិញ្ញាសា កីឡាករ ១៦វិញ្ញាសា កីឡាការិនី ១៦វិញ្ញាសា និងវិញ្ញាសាជាក្រុមមាន ៩វិញ្ញាសា
*ក្រុមទី៣៖ អាយុចាប់ពី ១៦ ដល់ ១៨ឆ្នាំ មានចំនួនវិញ្ញាសា កីឡាករ ១៦វិញ្ញាសា កីឡាការិនី ១៦វិញ្ញាសា
សូមជម្រាបថា ការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ាន» មានការចូលរួមពីកីឡាករ កីឡាការិនីមកពីប្រទេសទាំង១០ នៃសមាជិកអាស៊ាន។ ប្រតិភូគ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមសរុបក្នុងព្រឹត្តិការណ៍នេះ ៤០៨នាក់ ក្នុងនោះកីឡាករសរុបមាន ១៦៨នាក់ កីឡាការិនីសរុប ១៤៩នាក់ គ្រូបង្វឹក ៧៨នាក់ និងអាណាព្យាបាល ១៣នាក់ផងដែរ៕