(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចផ្លូវជាតិលេខ៤ មុខបុរីសែនមនោរម្យ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ លោកវរសេនីយ៍
ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំង ចុះអនុវត្តន៍អប់រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក លើការបើបរមិនគោរពច្បាប់ការបើកបរបញ្រ្ចាស អត់មួក កញ្ចក់ ការដឹកលើសចំណុចសំពីងសំពងផហដែរ។
លោក យឹម សារ៉ាន់ បានឲ្យដឹងទៀតថា «ខ្ញុំបានចុះអនុវត្តច្បាប់ចរាចរណ៍ និងណែនាំដល់ផ្នែកជំនាញចរាចរណ៍ ប៉ុស្តិ៍ពាក់ព័ន្ធ លើផ្លូវជាតិលេខ៤ ម្តុំបុរីសែនមនោរម្យ អូឌឹម ព្រមទាំងផ្នែកអន្តរាគមន៍ ត្រូវជួយដោះស្រាយ និងសម្រួលពេលមានបញ្ហាកកស្ទះចរាចរណ៍ឲ្យបានជាប្រចាំ ពិសេសពេលព្រឹក និងពេលល្ងាចសូមបងប្អូនគោរពច្បាប់ និងមានការយោគយល់គ្នាក្នុងពេលបើកបរ»។
លោក យឹម សារ៉ាន់ បានឲ្យដឹងថា «ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការល្មើសច្បាប់ចរាចរណ៍ យើងត្រូវអនុវត្តន៍ផ្សព្វផ្សាយ រឹតបន្តឹង និងធ្វើការអប់រំឲ្យបានទូរលំទូលាយ លើអ្នកបើកបរយានយន្តរឺទោចក្រយានយន្ត ធ្វើចរាចរណ៍លើដងផ្លូវ ត្រូវគោរពទៅតាមគោលការណ៍ច្បាប់រាល់ការធ្វើដំណើរទៅមកគ្រប់ពេលវេលា ក៏ប៉ុន្តែនៅអ្នកបើករថយន្តនិងម៉ូតូមួយចំនួនតូច នៅតែបន្តបើកបរល្មើសច្បាប់ បង្កជាការកកស្ទះ និងគ្រោះថ្នាក់ជាដើម»។
អ្នកបើកបរគ្មានមួកសុវត្ថិភាពកញ្ចក់ បំពង់ស៊ីម៉ាំងកែច្នៃឮ យានយន្តកែច្នៃខុសបច្ចេកទេស បិទស្តុតខ្មៅលើកញ្ចក់វាំងននបិទបាំង គ្មានឯកសារត្រឹមត្រូវ ត្រូវបានឃាត់ធ្វើការអប់រំ រឺផាកពិន័យទៅតាមគោលការច្បាប់៕