(ភ្នំពេញ)៖ ភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃវិស័យស្មាតហ្វូន របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់របស់ខ្លួន ទទួលបានបទពិសោធន៍អស្ចារ្យ និងរីករាយជាមួយអ្វីដែលពួកគេចង់បាន លើសពីការរំពឹងទុកផងដែរ។

ជាពិសេសក្រុមហ៊ុន សាមសុង បានធ្វើការផ្តល់ជូនជម្រើសដ៏ល្អស័ក្តិសមបំផុត ដល់អតិថិជនទាំងអស់ ទៅតាមសេចក្តីត្រូវការដោយផ្តោតលើគុណភាព សោភណភាព និងបច្ចេកវិទ្យាទំនើបផងដែរ។

ជាក់ស្តែងសម្រាប់អាវុធធុនតូចតែខ្លឹម និងខ្លាំងរបស់ សាមសុង ដែលធ្វើឱ្យអតិថិជនទាំងអស់ មានការភ្ញាក់ផ្អើលក្នុងចិត្ត និងសរសើរគ្រប់ៗគ្នានោះគឺ Samsung Galaxy A2 Core! ឥឡូវនេះដែលហ៊ាននិយាយ និងបញ្ជាក់យ៉ាងច្បាស់ថា បើលោកអ្នកចង់បានស្មាតហ្វូនមួយ ដែលមានលក្ខណៈសម្បត្តិពិសេស ទំនើបទាន់សម័យ លេចធ្លោ និងមានតម្លៃត្រឹមសមរម្យបំផុត ត្រឹមតែ95 ដុល្លារ ខ្ញុំសូមណែនាំ Samsung Galaxy A2 Core គឺពិតជាមិនខកបំណងឡើយ។

គូរបញ្ជាក់ផងដែរថា ចំណុចពិសេសៗដែលធ្វើឱ្យ Samsung Galaxy A2 Core អាចស្រូបយកបេះដូង និងទាក់ចិត្តរបស់អតិថិជនបាននោះ គឺអ្នកប្រើប្រាស់អាចចូលទៅកាន់ Android Go App Services បានយ៉ាងងាយស្រួលដោយគ្មានការកំណត់ ឬដាក់លក្ខខណ្ឌអ្វីឡើយជាពិសេស Galaxy Apps, Samsung Internet (Lite), Samsung Max (Go), Facebook Lite គឺត្រូវបានដំឡើងរួចមកជាស្រេចតែម្តង ដោយជួយសន្សំសំចៃទំហំនៃការប្រើប្រាស់ រ៉េម ( RAM) និង រ៉ូម (ROM) ផងដែរ។

ម៉ូឌែល Samsung Galaxy A2 Core នេះ គឺមិនគ្រាន់តែជាស្មាតហ្វូន ដែលមានតម្លៃធូរថ្លៃបំផុត ក្នុងកំណត់ត្រារបស់ក្រុមហ៊ុន សាមសុង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទំនើបទាន់សម័យផងដែរ! ដូច្នេះនៅចាំអីទៀត? បានស្មាតហ្វូនឡូយហើយ ទំនើបទៀត!

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅទស្សនាដោយផ្ទាល់ នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕