(កណ្តាល)៖ សាខាកាកក្របាទក្រហមកម្ពុជាខេត្កកណ្តាល រួមទាំងសាខាស្រុកខ្សាច់កណ្តាល នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បាននាំយកអំណោយរបស់កាកក្របាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋចំនួន១៣៤គ្រួសារ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ក្នុងឱកាសនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះ ដោយខ្យល់កន្រាក់ចំនួន១៣៤គ្រួសារ រស់នៅឃុំចំនួន៥ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោក ចាន់តារា អភិបាលស្រុករងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តំណាងឲ្យក្រុមការងារអនុសាខាកាកក្របាទក្រហមកម្ពុជាប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក៏បានបានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងនាំយកអំណោយសម្រាលការលំបាកសម្រាប់ចែកជូនប្រជាពលរដ្ឋទាំងអស់ ដែលអំណោយទាំងនេះ ទទួលបានពីសប្បុរសជនជាពិសេសក្នុងឱកាសទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា។
ជាមួយគ្នានេះ លោក ចាន់ តារា បានពាំនាំសារអំពាវនាវរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ ថែទាំសុខភាព ជាពិសេស ស្ត្រី កុមារ ទារក និងមនុស្សវ័យចាស់ ត្រូវពិសាទឹកឆ្អិន និងសម្រាន្តក្នុងមុង ជានិច្ច ដើម្បីជៀសវាងជំងឺគ្រុនឈាមដែលកំពុងរាលដាលលើមនុស្សគ្រប់វ័យ។ ត្រូវជៀសឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងល្បែងស៊ីសង ដែលជាប្រភពនៃអំពើហិង្សា ចោរកម្ម សម្លាប់មនុស្ស -ល- ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយប្រុងប្រយ័ត្ន ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងហាមដាច់ខាតការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
ប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរ និងផ្សារភ្ជាប់ជានិច្ចជាមួយសុខទុក្ខ របស់ប្រជាពលរដ្ឋដោយក្តីមេត្តា ករុណា និងគ្មានការរើសអើងអ្វីឡើយ។ អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន៖ អង្ករ៥០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ទឹកស៊ីអីវមួយយួរ ទឹកត្រីមួយយួរ និងថវិកាមួយចំនួនទៀតផងដែរ៕