(ភ្នំពេញ)៖ ដោយបានអនុញ្ញាតពី នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៩ នេះ មន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើ ពិធីប្រគល់ទទួលកុំព្យុទ័រ និងស្កេនក្រយៅដៃ ចំនួន ២កំប្លេ ដល់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងពោធិ៍សែនជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ក្នុងនោះ មានការអញ្ជើញចូលរួម លោកអធិការរងទទួលផែនគ្រឿងញៀន និងមន្ត្រីជំនាញ ១រូប នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ និងពោធិ៍សែនជ័យ។ ទន្ទឹមនឹងនេះ មន្ទីរប្រឆាំងគ្រឿងញៀន ក៏បានអញ្ជើញមន្ត្រីជំនាញ ទទួលការងារបញ្ចូលទិន្នន័យ ទៅក្នុងប្រព័ន្ធ(Databse) និងស្កេងក្រយៅដៃជនល្មើស ចំនួន៧រូប រួមមាន៖
១៖ ការិយាល័យប្រឆាំងគ្រឿងញៀន(ភព), ២៖ ខណ្ឌច្បារអំពៅ, ៣៖ ខណ្ឌចំការមន, ៤៖ ខណ្ឌ៧មករា, ៥៖ ខណ្ឌជ្រោយចង្វា, ៦៖ ខណ្ឌសែនសុខ, ៧៖ ការិយាប្រឆាំងគ្រឿងញៀន (កណ)ដើម្បីចូលរួមផ្សព្វផ្សាយការ Update ថ្មីៗរបស់ ប្រព័ន្ធ (Database System)។
សរុបរួមមន្ទីរប្រឆាំងគ្រឿងញៀន បានបំពាក់កុំព្យុទ័រ និងឧបករណ៍ស្កេនក្រយៅដៃ សរុបចំនួន១០ កំប្លេ ក្នុងនោះ, មន្ទីរប្រឆាំងគ្រឿងញៀន១កំប្លេ, ស្នងការដ្ឋាន រាជធានីភ្នំពេញ៨កំប្លេ រួមមាន ១៖ការិយាល័យប្រឆាំង គ្រឿងញៀន(ភព), ២៖ ខណ្ឌច្បារអំពៅ, ៣៖ ខណ្ឌចំការមន, ៤៖ ខណ្ឌ៧មករា, ៥៖ ខណ្ឌជ្រោយចង្វា, ៦៖ ខណ្ឌសែសុខ, ៧៖ ខណ្ឌឬស្សីកែវ, ៨៖ ខណ្ឌពោធិ៍សែនជ័យ និង៩៖ ស្នងការដ្ឋានកណ្តាល ១ កំប្លេ៕