(ភ្នំពេញ)៖ ក្រុមហ៊ុន គង់ នួន គ្រុប ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខម៉ូតូម៉ាកយ៉ាម៉ាហា ពីក្រុមហ៊ុនម៉ូតូយ៉ាម៉ាហាប្រទេសជប៉ុន នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានប្រកាសសម្ពោធជាផ្លូវការ «យ៉ាម៉ាហាថោន បាក់ទូក» បន្ទាប់ពីបិទដំណើរ ដើម្បីធ្វើការជួសជុល និងកែលម្អអស់ រយៈពេល៦ខែ កន្លងមក ព្រមទាំងបាននប្រកាសចាប់ផ្តើមលក់ម៉ូតូម៉ូឌែលថ្មី Grand Filano Hybrid 2019 ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជា នាពេលបច្ចុប្បន្ននេះ។
បើតាមលោក ឧកញ៉ា គង់ នួន អគ្គនាយកក្រុមហ៊ុន គង់ នួន គ្រុប បានលើកឡើងថា អស់រយៈពេលជិត១៣ឆ្នាំមកហើយ ដែលក្រុមហ៊ុនម៉ូតូយ៉ាម៉ាហា មានវត្តមាននៅក្នុងប្រទេសកម្ពុជា តាមរយៈការចូលរួមសហការរវាងក្រុមហ៊ុនម៉ូតូយ៉ាម៉ាហាប្រទេសជប៉ុន និងក្រុមហ៊ុនគង់នួន គ្រុប ដែលបាននាំចូលជាផ្លូវការ ម៉ូតូយ៉ាម៉ាហាជាច្រើនម៉ូឌែល មកកាន់ទីផ្សារប្រទេសកម្ពុជា។
លោកឧកញ៉ា បានរម្លឹកថា កាលឆ្នាំ២០១៧ ក្រុមហ៊ុន គង់ នួន គ្រុប ក៏ទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ម៉ូតូយ៉ាម៉ាហា ពីក្រុមហ៊ុនយ៉ាម៉ាហាប្រទេសជប៉ុន ដោយមើលឃើញភាពរីកចម្រើនគួរជាទីមោទនៈ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនបានពង្រឹង និងពង្រីកបណ្តាញចែកចាយលក់ ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តជាមួយនឹងផលិតផលជាច្រើនដូចជា ប្រភេទអូតូម៉ាទិករួមមាន៖ (Yamaha Qbix, Aerox, Grand Finalo, Janus, Mio M3 និង Mio S), ប្រភេទចង្កឹះលេខមាន (Yamaha Sirius) ប្រភេទម៉ូតូស្ទ័រមានដូចជា (Yamaha FZ150, FZ25, M-Slaz) ដែលគ្របដណ្តប់ស្ទើរតែទាំងស្រុង នៃតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជា និងបន្តនាំចូលម៉ូឌែលថ្មីៗបន្ថែមទៀត នៅក្នុងឆ្នាំ២០១៩។
លោកឧកញ៉ា គង់ នួន បានបន្តថា យ៉ាម៉ាហាថោន បាក់ទូកនេះ ត្រូវបានគូសប្លង់ឡើងដោយក្រុមហ៊ុន GK មកពីប្រទេសជប៉ុន ដែលជាក្រុមហ៊ុនរចនាប្លង់ ដ៏ល្បីល្បាញកម្រិតពិភពលោក។ អគារយ៉ាម៉ាហាថោនថ្មីនេះ មិនគ្រាន់តែផ្លាស់ប្តូររូបរាងខាងក្រៅ និងខាងក្នុងនោះទេ តែនឹងធ្វើការផ្លាស់ប្តូរទាំងស្រុង ដូចជាការទទួលបដិសណ្ឋាកិច្ចទៅកាន់អតិថិជន ប្រកបដោយភាព រួសរាយរាក់ទាក់ពីបុគ្គលិកគ្រប់រូប ដើម្បីឱ្យប្រាកដថាអតិថិជនពេញចិត្ត។ យ៉ាម៉ាហាថោន បាក់ទូក នឹងផ្តល់ជាជម្រើសដ៏ល្អបំផុត សម្រាប់អតិថិជនក្នុងការជ្រើសរើស ម៉ូតូយ៉ាម៉ាហាគ្រប់ម៉ូឌែល ការផ្តល់សេវាកម្មជួសជុល ដែលមានគុណភាពខ្ពស់ ជាមួយនឹងអ្នកបច្ចេកទេសជំនាញៗ ដែលទទួលបានការណ្តុះបណ្តាលត្រឹមត្រូវ សមស្របតាមស្តង់ដារយ៉ាម៉ាហា ប្រទេសជប៉ុន និងការផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធ។
លោកឧកញ៉ា បានបន្ថែមទៀតថា យ៉ាម៉ាហាថោន បាក់ទូក នឹងក្លាយទៅជាទីតាំងគំរូ សម្រាប់ទីតាំងផ្សេងៗ ទៀតនៅទូទាំងប្រទេស ទៅថ្ងៃអនាគត ព្រោះនៅទីនេះលោកអ្នក នឹងទទួលបាននូវបទពិសោធន៍បួនយ៉ាង ក្នុងពេលតែមួយគឺការជ្រើសរើសទិញម៉ូតូម៉ូឌែល ថ្មីៗដ៏ពេញនិយម ការទទួលសេវាកម្មជួសជុលរហ័សទាន់ចិត្ត ការផ្គត់ផ្គង់គ្រឿងបន្លាស់សុទ្ធដែលមានគុណភាពខ្ពស់។ ដោយការរស់នៅរបស់ ប្រជាជនកម្ពុជា មានការរីកចម្រើនបែបស៊ីវិល័យ ក្រុមហ៊ុន គង់ នួន គ្រប់ ធ្វើការជួសជុលកែលម្អអគារយ៉ាម៉ាហាថោន បាក់ទូក ដើម្បីឱ្យស្របទៅតាមបរិបទ នៃការរស់នៅ របស់ប្រជាជនកម្ពុជា និងស្តង់ដារយ៉ាម៉ាហា ប្រទេសជប៉ុន។
លោកឧកញ៉ា គង់ នួន បានបញ្ជាក់ថា ម៉ូតូយ៉ាម៉ាហាម៉ូឌែលថ្មី Grand Filano Hybrid 2019 គឺជាម៉ូឌែល ដែលមានការសម្រិតសម្រាំងខ្ពស់បំផុត ក្នុងចំណោមម៉ូដែលកម្លាំងម៉ាស៊ីន១២៥CC និងសាកសមបំផុត សម្រាប់ការធ្វើដំណើរជិតឆ្ងាយនៅក្នុងទីក្រុង ឬទីប្រជុំជន និងបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ជាច្រើនដូចជា៖
* ប្រព័ន្ធបច្ចេកវិទ្យា Hybird គឺជាប្រព័ន្ធភ្លើងអាគុយ ដែលផ្តល់ថាមពលទៅឱ្យម៉ាស៊ីន ដើម្បីបង្កើនថាមពលនៅក្នុងពេលបើកបរ។
* ប្រព័ន្ធបច្ចេកវិទ្យា Blue Core ធ្វើឱ្យកម្លាំងម៉ាស៊ីន កាន់តែមានសន្ទុះ កាត់បន្ថយរំញ័រ កាត់បន្ថយការប្រើប្រាស់សាំង កាន់តែមានប្រសិទ្ធិភាពខ្ពស់ដោយមិនឱ្យកើនឡើងកំដៅ ធ្វើឱ្យការបើកបរមានលំនឹង និង Smooth ល្អ។
* ប្រអប់សាកថ្មទូរស័ព្ទ ផ្តល់ភាពងាយស្រួលដល់លោកអ្នកនៅពេលធ្វើដំណើរគ្រប់ទិសទី មិនបារម្មណ៍រឿងអស់ថ្មទូរស័ព្ទ។
* ប្រព័ន្ធ STOP & START SYSTEM ជួយដល់ការសន្សំសំចៃកាន់តែខ្ពស់ នៅពេលឈប់ស្តប ដោយប្រព័ន្ធពន្លត់ដោយស្វ័យប្រវត្តិ សាកសមឥតខ្ចោះសម្រាប់ការបើកបរក្នុងទីក្រុង ឬទីប្រជុំជន។
* ប្រព័ន្ធសោរឆ្លាតវ័យ SMART KEY ដល់នូវសុវត្តិភាពខ្ពស់បំផុត ទោះបីចតនៅទីណាក៏ដោយ ជាពិសេសកាន់តែផ្តល់ភាពងាយស្រួល ជាមួយមុខងារ ពិសេសៗដូចជា បើកកន្លែងចាក់សាំង កន្លែងបើកប្រអប់ក្រោមកែប តេឡេ (Answer Back)។
* ប្រព័ន្ធប្រាំង ABS ជំនួយដល់ការចាប់ឃ្លាំង ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត ជាពិសេសជួយកាត់ បន្ថយហានិភ័យក្នុង ខណៈពេលដែលលោកអ្នកចាប់ហ្វ រាំងដោយបង្ខំ (ក្នុងពេលបើកបរលឿននិងជួបឧបសគ្គខាងមុខ)។
ម៉ូតូយ៉ាម៉ាហាម៉ូឌែលថ្មី Grand Filano Hybrid 2019 គឺជាម៉ូឌែល ដែលសាកសមបំផុត សម្រាប់ការធ្វើដំណើរជិតឆ្ងាយ នៅក្នុងទីក្រុង ឬទីប្រជុំជន និងបានបំពាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗ ជាច្រើនដូចជា៖ Hybrid ឬ (Power Assist) គឺជាប្រព័ន្ធភ្លើងអាគុយ ដែលផ្តល់ថាមពលទៅឱ្យម៉ាស៊ីន ដើម្បីបង្កើនប្រសិទ្ធិភាពកាន់តែខ្លាំង ក្នុងការអូសទាញ ឬឡើងទីទួល, ប្រព័ន្ធ Blue Core ជាបច្ចេកវិទ្យាផ្តាច់មុខរបស់រោងចក្រយ៉ាម៉ាហាប្រទេសជប៉ុន ជួយកាត់បន្ថយការប្រើប្រាស់៥០% កាត់បន្ថយការកើនកំដៅម៉ាស៊ីន កាត់បន្ថយសំលេងពីម៉ាស៊ីន និងជួយបង្កើនសម៉ាស៊ីន, ប្រព័ន្ធ Smart Key, ប្រព័ន្ធហ្វាំង ABS ប្រអប់សាកថ្មទូរស័ព្ទ, កុងទ័រ LCD Digital, ចង្កៀងមុខក្រោយបំពាក់អំពូល LED, ទំហំក្រោយកែបធំទូលាយ ២៥លីត្រ៕