(ព្រៃវែង)៖ អគ្គិសនីខេត្តព្រៃវែង នឹងផ្អាកចរន្ដអគ្គិសនី ចំនួន១ថ្ងៃ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង០៦៖០០នាទីព្រឹក ដល់ម៉ោង៦៖៣០នាទីល្ងាច នៅក្នុងស្រុកចំនួន១១រួមមាន៖ ស្រុកពាមជរ, ស្រុកពាមរក៍, ស្រុកបាភ្នំ, ស្រុកមេសាង, ស្រុកកំពង់ត្របែក, ស្រុកស្វាយអន្ទរ, ស្រុកពោធិ៍រៀង, ស្រុកពារាំង, ស្រុកកំចាយមារ, ស្រុកកញ្រ្ជៀច, ផ្នែកខ្លះនៃស្រុកស៊ីធរកណ្ដាល, និងផ្នែកខ្លះនៃក្រុងព្រៃវែង ដើម្បីធ្វើការងារលើខ្សែបណ្ដាញបញ្ជូនតង់ស្យុងខ្ពស់១១៥KV៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់អគ្គិសនីព្រៃវែង ទាំងស្រុង៖