(ភ្នំពេញ)៖ សាលាអន្តរជាតិ អាយ ស៊ី អេស (ICS) មានការផ្តល់ជូនពិសេស គឺ Early Bird Promotion សម្រាប់ឆ្នាំសិក្សាថ្មីដែលចាប់ផ្តើម នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។

ការផ្ដល់ជូនពិសេសពីសាលាអន្តរជាតិ អាយ ស៊ី អេស គឺបញ្ចុះតម្លៃពិសេសលើតម្លៃសិក្សា Tuition Fee និងតម្លៃចុះឈ្មោះ Enrolment Fee។

លើសពីនេះចាប់ពីពេលផ្សព្វផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ សិស្សមកពីសាលាផ្សេងដែលមានចំណាត់ថ្នាក់នៃ ការសិក្សាប្រចាំឆ្នាំចាប់ពីលេខ១-១០ និងមានបំណងចូលរៀន នៅសាលាអន្តរជាតិ អាយ ស៊ី អេស (សាខាចតុមុខ ឬសាខាកាល់ម៉ែត) នឹងទទួលបានការបញ្ចុះតម្លៃលើតម្លៃសិក្សាចាប់ពី៧% និងតម្លៃចុះឈ្មោះចាប់ពី៥០%។

សូមជម្រាបថា សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី១២។

សាលាអន្តរជាតិ អាយ ស៊ី អេស ត្រូវបានទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជ អន្តរជាតិ ដោយនាយកដ្ឋានប្រឡងអន្តរជាតិនៃ សាកលវិទ្យាល័យខេមប្រ៊ីជ (CIE) នៃចក្រភពអង់គ្លេស។

ក្នុងនាមជាមជ្ឈមណ្ឌលខេមប្រ៊ីជ អន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ី អេស មានដៃគូអប់រំជាង១ម៉ឺនក្នុង១៩៥ប្រទេសក្នុងនោះភាគច្រើនជាសាលា និងសាកលវិទ្យាល័យអន្តរជាតិ ល្បីៗប្រចាំប្រទេសនីមួយៗ។

សាលាអន្តរជាតិ អាយ ស៊ី អេស មានកម្មវិធីសិក្សាដូចជា៖
១៖ មត្តេយ្យសិក្សាអន្តរជាតិ ដោយមានវេនពីពាក់កណ្តាលថ្ងៃ និងពេញមួយថ្ងៃ។
២៖ បឋមសិក្សាអន្តរជាតិ ដោយមានវេនពីពាក់កណ្តាលថ្ងៃ និងពេញមួយថ្ងៃ។
៣៖ បឋមសិក្សាពីរភាសា ដោយមានវេនពេញមួយថ្ងៃ។
៤៖ មធ្យមសិក្សាអន្តរជាតិមានវេនពេញមួយថ្ងៃ។
៥៖ មធ្យមសិក្សាពីរភាសា វេនពេញមួយថ្ងៃ។

ក្នុងកម្មវិធីសិក្សាមធ្យមសិក្សាអន្តរជាតិ និងមធ្យមសិក្សា២ភាសាសិស្សានុសិស្ស នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge «A Level» ជាកម្មវិធីកម្រិតខ្ពស់បំផុតមានអ្នកសិក្សា១៧៥,០០០នាក់ ជារៀងរាល់ឆ្នាំ នៅប្រមាណ១៣០ប្រទេសទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានដូចជា៖ សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, អូស្ត្រាលី, កាណាដា, នូវែលសេឡង់, សិង្ហបុរីជាដើម។

សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំជាង២៦ឆ្នាំ និងទទួលបានជ័យលាភី និងសមិទ្ធិផលយ៉ាងច្រើនសន្ធឹកសន្ធាប់។ សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្ត សិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អ ក្នុងការសិ៕