(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៩៧០គ្រឿង រកឃើញល្មើសច្បាប់១,០៣៧គ្រឿង (ម៉ូតូ៥៦%) អប់រំ៤៣៨គ្រឿង និងផាកពិន័យ៥៩៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៧ ខែមិថុនានេះ ត្រួតពិនិត្យរួម បានចំនួន២,៩៦៣គ្រឿង, អប់រំ២២៥គ្រឿង និងផាកពិន័យ៣៣១គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១០៤,៤៥៦គ្រឿង រកឃើញយានយន្តល្មើស២៣,០៧៥គ្រឿង (ម៉ូតូ៧០%) ក្នុងនោះអប់រំ៧,១២២គ្រឿង និងផាកពិន័យ១៥,៩៥៣គ្រឿង៕