(ម៉ាឡេស៉ី)៖ ក្នុងពេលនាំអ្នកសារព័ត៌មានកម្ពុជា២រូប មានអ្នកសារព័ត៌មាន Fresh News និងអ្នកសារព័ត៌មានថ្មីៗ រួមទាំងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត ទៅទស្សនានៅទីក្រុងកូឡាឡាំពួរ មគ្គុទេសក៍ម៉ាឡេស៊ី ក៏បាននាំពួកគេទៅទស្សនា Sky Bar ដ៏ល្បីមួយដែលមានឈ្មោះថា Heli Lounge Bar។
Heli Lounge Bar គឺជា Sky Bar ដ៏គួរទាក់ទាញមួយ នៅទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៉ី។ ភ្ញៀវដែលទៅលេងនៅទីនោះ អាចហៅអាហារញ៉ាំ និងផឹកបានយ៉ាងច្រើនប្រភេទ ហើយជាពិសេសនោះ ពួកគេអាចទស្សនាថ្ងៃរៀបអស្តង្គត នៅលើកន្លែងដ៏អស្ចារ្យនេះផងដែរ។
គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ម៉ាឡេស៉ី តាមរយៈក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៉ីប្រចាំកម្ពុជា បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសមួយចំនួន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ Malaysia Mega Familiarisation Tour Programme (MEGA FAM) ក្នុងពិធីបើកការប្រារព្ធពិធីបុណ្យ EID Al-FITR ឆ្នាំ២០១៩។ អ្នកសារព័ត៌មានកម្ពុជា ត្រូវបានផ្តល់ការធ្វើដំណើរដោយ ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines៕