(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) ក្នុងសន្និសីទកាសែត ស្តីអំពីការប្រកួតប្រជែង និងទទួលពានរង្វាន់ ឆ្នាំ២០១៩ សាជីវកម្មទទួលខុសត្រូវ ផ្នែកសង្គម (CSR) លើកដំបូង ដែលការប្រកួតប្រជែងនេះ ក្នុងគោលបំណងដើម្បីលើកស្ទួយ ការទទួលខុសត្រូវក្នុងសង្គមរបស់វិស័យឯកជនទាំងមូល ពីបណ្តាលក្រុមហ៊ុននានា ដែលកំពុងដំណើរការនៅកម្ពុជា។
កម្មវិធីប្រកាសជ័យលាភីនេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នាសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ចច អេដហ្កា (He. Mr George Edgar) ឯកអគ្គរដ្ឋទូតនៃសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា។
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានបង្ហាញពីគោលបំណង នៃការបង្កើតឲ្យមានការប្រកួតប្រជែងនេះឡើង ដើម្បីលើកស្ទួយការទទួលខុសត្រូវក្នុងសង្គម របស់វិស័យឯកជនទាំងមូល និងត្រូវប្រកាសជ័យលាភី ចំពោះក្រុមហ៊ុនចូលរួមប្រកួតប្រជែង ដែលមាននៅក្នុងកម្ពុជា ដោយបានប្រត្តិបត្តិយ៉ាងខ្ជាប់ខ្ជួន និងរក្សាបាននូវការទទួលខុសត្រូវខ្ពស់ចំពោះសង្គម ត្រូវបានជ្រើសរើសពីគណៈកម្មការចៅក្រមឯករាជ្យ ដែលមានលោក សុខ ចិន្តា សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ចច អេដហ្កា (He. Mr George Edgar) ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា និងអ្នកដែលមានបទពិសោធន៍ មកពីវិស័យឯកជនអន្តរជាតិជាច្រើនរូបទៀត ។
ការប្រកួតប្រជែង និងទទួលពានរង្វាន់ឆ្នាំ២០១៩ សាជីវកម្មទទួលខុសត្រូវផ្នែកសង្គម របស់សភាពាណិជ្ជកម្មអឺរ៉ុប ត្រូវបានប្រកាសចាប់ផ្តើមជាផ្លូវការ កាលពីខែមករា ឆ្នាំ២០១៩។
លោក សុខ ចិន្តាសោភា បានលើកឡើងថា ពីការគាំទ្រដល់ការរៀបចំការការប្រកួតប្រជែង និងទទួលពានរង្វាន់ ឆ្នាំ២០១៩ សាជីវកម្មទទួលខុសត្រូវ ផ្នែកសង្គមរ កិច្ចការដែលពាក់ព័ន្ធនឹងនេះ ដែលជាកិច្ចការមួយល្អប្រសើរ ដែលរាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញកាន់តែច្រើនឡើង។
លោកបានលើកជាឧទាហរណ៍ថា «បើនិយាយពីក្រុមហ៊ុនពាក្យខ្មែរសាមញ្ញ គឺការរកស៊ី អ្នករកស៊ីដើម្បីចំណេញ ហើយអ្នករកស៊ីម្យ៉ាងទៀត ចំណេញហើយមិនអស់ចិត្ត កេងប្រវ័ណ្ណទៀត ប៉ុន្តែ CSR ផ្ទុយពីនេះ គាត់រកស៊ីមែន គាត់ទទួលទានមែន តែមានការទទួលខុសត្រូវចំពោះសង្គម និងបរិស្ថានខ្ពស់ ក្រុមហ៊ុនដែលបានមកប្រកួត ក្នុងប្រតិបត្តិការប្រចាំក្រុមហ៊ុននីមួយៗ មិនត្រឹមតែគោរពច្បាប់ និងបទបញ្ញាតិ ជាធរមាននៃព្រះរាជាណាចក្រកម្ពុជានោះទេ គាត់ថែមទាំងអនុវត្ត និងគោរពអ្វី ដែលច្បាប់យើងមិនទាមទារផងដែរ ដែលនេះសកម្មភាពនេះ គួរឲ្យសរសើរ និងសក្តិសមទទួលបាន ការលើកទឹកចិត្ត តាមរយៈការប្រកាសជ័យលាភី នឹងប្រគល់រង្វាន់ នាឱកាសនេះផងដែរ»។
ការប្រកួតប្រជែងនេះ ត្រូវបានអនុវត្តដោយយកគំរូ ពីក្រុមប្រឹក្សាធុរកិច្ចរបស់បារាំង (Conseillers du Commerce Exterieur) ដែលបានរៀបចំការប្រកួតប្រជែងដូចគ្នានេះ ក្នុងចំណោមធុរជនបារាំងលើកដំបូងក្នុងឆ្នាំ២០១៥ ។ ហើយក៏មានបំណងចង់ផ្តល់ឱកាសនៃការប្រកួតនេះ ដល់ក្រុមហ៊ុនកម្ពុជា ដែលមានសមត្ថភាពផងដែរនៅថ្ងៃអនាគត។
គួររំលឹកថា ការប្រកួតប្រជែងនេះ ត្រូវបានអនុវត្តដោយយកគំរូ ពីក្រុមប្រឹក្សាធុរកិច្ចរបស់បារាំង (Conseillers du Commerce Exterieur) ដែលបានរៀបចំ ការប្រកួតប្រជែងដូចគ្នានេះ ក្នុងចំណោមធុរជនបារាំង លើកដំបូង ក្នុងឆ្នាំ២០១៥ ។ ហើយយើងក៏មានបំណ ងចង់ផ្តល់ឱកាសនៃការប្រកួតនេះ ដល់ក្រុមហ៊ុនកម្ពុជា ដេលមានសមត្ថភាពផងដែរ នៅថ្ងៃអនាគត។
ការបង្ហាញនូវសមិទ្ធផលជាគំរូដ៏ល្អនេះ នឹងជំរុញលើកទឹកចិត្ត ដល់សហគមន៍ធុរកិច្ចក្នុងស្រុក និងអន្តរជាតិនៅកម្ពុជា ឲ្យយកចិត្តទុកដាក់លើយុទ្ធសាស្ត្រ ទទួលខុសត្រូវផ្នែកសង្គម (CSR) ទៅក្នុងប្រតិបត្តិការ នៃក្រុមរបស់ពួកគេ ដោយធានាពីចីរភាព នៃអនាគតរបស់កម្ពុជា។
ការប្រកួតប្រជែងនេះ ត្រូវបានចូលរួមពីក្រុមហ៊ុនចំនួន១៧ ដែលត្រូវបានជ្រើសរើស និងវាយតម្លៃទៅតាមគុណតម្លៃលក្ខណៈនៃការគ្រប់គ្រង និងការឆ្នៃប្រឌិតរបស់ពួកគេ។ បេក្ខភាពទាំង១៧ នឹងត្រូវចែកចេញជាពីរផ្នែក គឺក្រុមហ៊ុនដែលមានបុគ្គលិកលើសពី១០០នាក់ និងក្រុមហ៊ុនដែលមានបុគ្គលិកក្រោម១០០នាក់។ ជ័យលាភីមាន៥រង្វាន់ សម្រាប់ក្រុមហ៊ុនដែលមានបុគ្គលិកលើស១០០នាក់ មាន២ជ័យលាភី, ក្រុមហ៊ុនដែលមានបុគ្គលិកក្រោម១០០នាក់ មាន២ជ័យលាភី ព្រមជាមួយការប្រកួតរួមមាន ១ជ័យលាភី។
ម្ចាស់ជ័យលាភទាំង៥ ដែលទទួលបានពានរង្វាន់រួមមាន៖ ក្រុមហ៊ុន Khmer Green Charcoal, ក្រុមហ៊ុន Knai Bang Chatt, ក្រុមហ៊ុន Kulara Water, ក្រុមហ៊ុន Artisans Angkor និងក្រុមហ៊ុន Chip Mong Insee។
គួរបញ្ជាក់ថា ក្រុមហ៊ុនដែលបានចូលរួមប្រកួតប្រជែងរួមមាន៖ ១. Artisans Angkor, ២. ATS Cambodia, ៣. Chip Mong unsee, ៤. DAMCO, ៥. DHL Express, ៦. Exo Travel, ៧. IDP Education, ៨. Khmer Green Charcoal, ៩. Knai Bang Chatt, ១០. Kulara water, ១១. La Plantation, ១២. Libra Private Security, ១៣. PPCBank, ១៤. Smart Axiata, ១៥. SOCFINCambodia, ១៦.Thalias Hospitality និង១៧. Total Cambodge៕