(ភ្នំពេញ)៖ យោងតាមការបញ្ជាក់របស់សម្ថកិច្ចបានឲ្យដឹងថា ក្រោយការសាកសួរចប់ លោក ស្រី ម៉ាកនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបញ្ជូនខ្លួន ឈ្មោះ ជួន ច័ន្ទដារី ទៅមណ្ឌលបន្សាបសារធាតុញៀន ឱកាសខ្ញុំ ដើម្បីព្យាបាល។ ទោះជាមានបណ្តឹងពីអ្នករងគ្រោះ បានប្តឹងបុរសរូបនេះភ្លាមៗទៅកាន់ប៉ុស្តិននគបាលក៏ដោយ ក្នុងបទចោទគំរាមកំហែង ប្រមាថ ជាសាធារណ:។
ពាក់ព័ន្ធករណី សម្រេចបញ្ជូនជនសង្ស័យរូបនេះទៅ មណ្ឌលឱកាសខ្ញុំ ត្រូវក្រុមអ្នកកាសែត និងជនរងគ្រោះ ដែលគេដឹងថា បានដាក់ពាក្យប្តឹងទៅនគរបាលខណ្ឌមានជ័យរួចហើយ បានផ្ទុះការងឿងឆ្ងល់ថា ហេតុអ្វីតំណាងអយ្យការមិនចាត់ការបណ្តឹងរបស់ពួកគេ?
សូមជម្រាបជូនថា ជនសង្ស័យឈ្មោះ ជួន ច័ន្ទដារី ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៥C ផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេធ្វើសកម្មភាពយកដែកដុំថ្ម និងស្បែរជើងដេញគប់ នគរបាលចរាចរណ៍ និងអ្នកកាសែត។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យបើករថយន្តសេរីទំនើបម៉ាក កាមេរី ហាយប្រ៊ីជ ព័ណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-7691 រេចង្កូតពេញផ្លូវ (ទំនងដូចជាស្រវឹង)។ ដោយសារតែជនសង្ស័យបើករថយន្តបញ្ច្រាសទិស និងរេចង្កូតពេញផ្លូវ រកបុកប្រជាពលរដ្ឋអ្នកធ្វើដំណើរ ទើបសមត្ថកិច្ច ឃាត់ឲ្យឈប់ ដើម្បីសាកសួរ។
ក្រោយពីចុះពីលើរថយន្ត ជនសង្ស័យបានស្រែកឡាំប៉ា រួចរើសដែកដុំថ្ម និងដោះស្បែកឈើង ដេញគប់សមត្ថកិច្ច និងអ្នកកាសែត រត់ប្រសាចលើដងផ្លូវសាធារណ:៕