(ភ្នំពេញ)៖ លោក ឡុង លី អាយុ៦៣ឆ្នាំ មុខរបរកសិករ និងប្រពន្ធឈ្មោះ យ៉ែម នួន អាយុ៦៣ឆ្នាំ មានទីលំនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ បានបាត់បង្កាន់ដៃទទួលពាក្យកាន់កាប់ដីស្រែ ( មិនចាំលេខ) ទំហំ២៧៥៨ម៉ែត្រក្រឡា ស្ថិតនៅភូមិព្រះធាតុ សង្កាត់រលួស និងបានដាក់ពាក្យបណ្តឹងជូនចៅសង្កាត់រលួស ខណ្ឌដង្កោ រួចរាល់ហើយ។
លោក ឡុង លី បានឲ្យដឹងថា ដីរបស់ខ្លួនមានព្រំប្រទល់ខាងជើងទល់នឹងដីស្រែ ឃុន ខេង និងជា ឆាយ ខាងត្បូងទល់នឹងដីស្រែ កង អឹម ខាងកើតទល់នឹងដីស្រែ សៀ សេង ខាងលិចទល់នឹងដីស្រែ រ៉ន ផល្លា។
បើតាមលោក ឡុង លី មូលហេតុនៃការបាត់ ដោយសាររុះរើផ្ទះក្នុងអំឡុងឆ្នាំ២០០៥ ហើយដីស្រែនេះ លោក និងប្រពន្ធ បានកាន់កាប់តាំងពីឆ្នាំ១៩៨២មកម៉្លេះ។ ការបាត់នេះពុំមានពាក់ព័ន្ធ និងការបញ្ចាំ ឬលក់ ទៅឲ្យជនណាម្នាក់ឡើយ។ លោក និងប្រពន្ធ បានដាក់ពាក្យបណ្តឹងជូន លោកចៅសង្កាត់រលួស រួចហើយកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩៕