(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅសាលប្រជុំអគារ ស វិមានរដ្ឋចំការមន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងសម្រេច លើរបៀបវារៈ រួមមាន ១៖ បែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ០៣ឆ្នាំ លើកទី៨ (២០១៩-២០២២), ២៖ តែងតាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ ០៣ឆ្នាំ លើកទី៨ (២០១៩-២០២២) និង៣៖ កែសម្រួលសមាសភាពក្រុមការងារបកប្រែភាសា។

ជាលទ្ធផលនៃកិច្ចប្រជុំ៖

*១៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានអនុម័តជាឯកច្ឆន្ទដោយសម្រេចបែងចែកក្រុម នៃក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ៣ឆ្នាំ លើកទី៨ (២០១៩-២០២២)

ក្រុមទី១៖ លោក អ៊ុត ឈន, លោក សំ ព្រហ្មនា, លោក កែវ ពុទ្ធរស្មី
ក្រុមទី២៖ លោក អ៊ឹម ឈុនលឹម សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី, លោកស្រី លី វួចឡេង
ក្រុមទី៣៖ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់, លោក អ៊ឹម សួស្តី, លោក ហ៊ី សោភា

*២៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចចាត់តាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ៣ឆ្នាំ លើកទី៨ (២០១៩-២០២២) ចំនួន ០២រូបគឺលោក តាំង រតនា និងលោក ព្រហ្ម វិចិត្រអក្ខរា។

*៣៖ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចកែសម្រួលសមាសភាពក្រុមការងារបកប្រែភាសា

*ក៖ ក្រុមបកប្រែភាសាបារាំងមាន

* ១៖ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស់ ប្រធាន
* ២៖ សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី អនុប្រធាន
* ៣៖ លោក ហ៊ី សោភា សមាជិក
* ៤៖ លោកស្រី លី វួចឡេង សមាជិកា

ខ៖ ក្រុមបកប្រែភាសាអង់គ្លេសមាន
* ១៖ លោក អ៊ុត ឈន ប្រធាន
* ២ ៖ លោក អ៊ឹម សួស្តី អនុប្រធាន
* ៣៖ លោក សំ ព្រហ្មនា សមាជិក
* ៤៖ លោក កែវ ពុទ្ធរស្មី សមាជិក៕