Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៦ ខែមិថុនា៖ រកឃើញយានយន្ដល្មើសច្បាប់ ១,៣១០គ្រឿង និងផាកពិន័យ ៨៦៦គ្រឿង

26-06-2019 17:26

(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៨៤២គ្រឿង រកឃើញល្មើសច្បាប់១,៣១០គ្រឿង (ម៉ូតូ៧១%) អប់រំ៤៥០គ្រឿង និងផាកពិន័យ ៨៦៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៦ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ៣,៩០៤គ្រឿង, អប់រំ២៤៨គ្រឿង និងផាកពិន័យ៦៦២គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩៧,០១៤គ្រឿង រកឃើញយានយន្តល្មើស២១,៧០៣គ្រឿង (ម៉ូតូ៥៦%) ក្នុងនោះអប់រំ៦,៦៥២គ្រឿង និងផាកពិន័យ១៥,០៥១គ្រឿង (ម៉ូតូ១០០%)ផងដែរ៕