(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១៖៤៩នាទីព្រឹក ខ្លួនបានធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី១០ (GS10-F7) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការផ្លាស់ប្ដូរបង្គោលខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដោយសារមានរថយន្តស្ទូចបើកបុកបណ្ដាលឲ្យបាក់ចំនួន០១ដើម ដែលបណ្ដាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ ភូមិស្ងួនពេជ្រ សង្កាត់កន្ទាក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេស បានធ្វើការផ្លាស់ប្ដូរបង្គោល និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ៣៖៥២នាទីរសៀល។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕