(ភ្នំពេញ)៖ ក្រុមហ៊ុនគោជល់ ប្រចាំប្រទេសកម្ពុជា បានធ្វើការរចនាកំប៉ុងគោជល់ថ្មី ដាក់រូបលោក ខេម តារាចម្រៀងស្អក និងជាតំណាងផលិតផលភេសជ្ជៈប៉ូវកម្លាំងគោជល់ ប្រចាំប្រទេសកម្ពុជា។ ហើយការរចនាថ្មីនេះ ក៏បានបន្ថែមនៅរង្វាន់ជាទឹកប្រាក់សុទ្ធ ៥០០ ដុល្លារ ឬ ២លានរៀល បន្ថែមលើរង្វាន់ចាស់ដែលមានស្រាប់។

រង្វាន់ថ្មីនេះ មានអ្នកឈ្នះ សឹងតែគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ដូចជាទីក្រុងភ្នំពេញ ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ខេត្តកណ្ដាល ខេត្តសៀមរាប ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម និងខេត្តជាច្រើនទៀតផងដែរ។

ក្រៅពីនោះ ភេសជ្ជៈប៉ូវកម្លាំងគោជល់ បានរកឃើញអ្នកឈ្នះរង្វាន់ យ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងរយៈពេល៥ខែកន្លងមក គឺរថយន្តម៉ាស្ដាឆ្នាំ ២០១៩ចំនួន ២រង្វាន់។ អ្នកឈ្នះទី១ នៅរាជធានីភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងខែមករា ឆ្នាំ២០១៩ និងអ្នកឈ្នះទី២ នៅស្រុកមោងឬស្សី ខេត្តបាត់ដំបង នៅដើមខែមិនា ឆ្នាំ២០១៩។

ចំណែកលុយសុទ្ធ ៥ពាន់ដុល្លារពីរង្វាន់ និង ម៉ូតូហុងដាឌ្រីម២៦រង្វាន់ បានទៅលើអ្នករស់នៅរាជធានីភ្នំពេញ និងអ្នកនៅតាមបណ្ដាខេត្តនានា ទូទាំងប្រទេសផងដែរ។ រីឯលុយសុទ្ធ ១០០ដុល្លារ និងភេសជ្ជៈគោជល់ មួយកំប៉ុងវិញ គោជល់ចែកជួនដល់បងប្អូនអ្នកឈ្នះរឿងរាល់ថ្ងៃផងដែរ ដែលសរុបជាទឹកប្រាក់ ប្រមាណជាង៦០០លានរៀល។

សូមបញ្ជាក់ថា ភេសជ្ជៈគោជល់នៅមានរង្វាន់ជាច្រើនទៀត ដែលមាននៅក្រោមក្រវិលកំប៉ុង សម្រាប់បងប្អូនដែលនិយមពិសាគោជល់។ សូមកុំភ្លេចពិនិត្យមើលក្រោមក្រវិលកំប៉ុង ដើម្បីឈ្នះរង្វាន់។

សូមជ្រើសរើសគោជល់ ពិសានៅពេលដែលលោកអ្នកធ្វើការអស់កម្លាំង និងត្រូវការកម្លាំងបន្ថែមដើម្បីបន្ថការងារដ៏មមាញឹករបស់លោកអ្នក ព្រោះថាគោជល់មានបន្ថែមនូវ វីតាមីន បេ៦ និងបេ១២ សម្រាប់ ជួយ ពង្រឹងស្មារតី និងជួយបង្កើនថាមពលបានភ្លាមៗ។ គោជល់ យល់ច្បាស់ពីអ្នកថា អ្នកតស៊ូដើម្បីអ្នកណា?

ភេសជ្ជៈប៉ូវកម្លាំងគោជល់មិនបានចប់ត្រឹមចែករង្វាន់ប៉ុននេះទេ គឺនៅមានរង្វាន់យក្សជាច្រើនទៀត ដូចជា រង្វាន់រថយន្ត Mazda ឆ្នាំ២០១៩ លុយសុទ្ធ ៥០០០ ដុល្លា ម៉ូតូហិងដាឌ្រីម លុយ ៥០០ និង១០០ ដុល្លា និងរង្វាន់ភេសជ្ជៈគោជល់មួយកំប៉ុង ជាច្រើនទៀតនៅក្រោមក្រវិលកំប៉ុង។

ពិសាគោជល់កុំភ្លេចពិនិត្យនៅក្រោមក្រវិលកំប៉ុង។ សម្រាប់អ្នកតាំងផលិតផលគោជល់ច្រើន និង បានស្អាតគោជល់ក៏មានរង្វាន់ភ្ញាក់ផ្អើលផងដែរសម្រាប់ពួកគាត់៕