(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការជាតិ ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថា ខ្លួននឹងបើកកិច្ចប្រជុំមួយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ ដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត។

យោងតាមសេចក្តីជូនដំណឹងដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច បានបញ្ជាក់ថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ នៅទីស្នាក់ការរបស់ គ.ជ.ប៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖