Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមចូលរួមទស្សនាទាំងអស់គ្នាដោយឥតគិតថ្លៃ ការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ាន» នៅថ្ងៃទី២៨ មិថុនា (Video inside)

26-06-2019 09:21

(ភ្នំពេញ)៖ កីឡាករ កីឡាការិនីហែលទឹក ៤០៦នាក់មកពីប្រទេសសមាជិកអាស៊ានទាំង១០ នឹងជួបប្រកួតប្រជែងគ្នានៅលើទឹកដីកម្ពុជា នាពហុកីឡដ្ឋាន «មរតកតេជោ» ទល់មុខវិមានឈ្នះឈ្នះ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ។ ការប្រកួតនេះចាប់ផ្តើមពីម៉ោង ០៧៖៣០នាទីព្រឹកតទៅ។

យោងតាមសហព័ន្ធខ្មែរកីឡាហែលទឹក ដែលមានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធាន បានឱ្យដឹងថា ការប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍» នេះ កីឡាករ កីឡាការិនីខ្មែរចូលរួមចំនួន ២០រូប និងមកពីប្រទេសសមាជិកអាស៊ាន៩ផ្សេងទៀតចំនួន ៣៨៦រូប។

ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក «ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍» នេះ អនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនាដោយឥតគិតថ្លៃ។ សហព័ន្ធខ្មែរកីឡាហែលទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរចូលរួមទស្សនាការប្រកួតនេះឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរជាតិកម្ពុជា ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ និងមួយវិញទៀតចូលរួមលើកទឹកចិត្តដល់កីឡាករ កីឡាការិនីហែលទឹករបស់កម្ពុជាផងដែរ៕