(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្ត្រីរាជការ ព្រមទាំងមន្ត្រីរាជការទាំងអស់ បានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ សង្កត់លើស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នៅក្នុងសាររំលែកទុក្ខ លោករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទមានក្តីរន្ធត់យ៉ាងខ្លាំង និងសោកស្តាយជាអនេក បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពីសោកនាដកម្មរលំបាក់អគារកំពស់ ៧ជាន់ កាលពីព្រឹកទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កឲ្យមានការ
បាត់បង់អាយុជីវិត និងរងរបួសបងប្អូនជនរួមជាតិជាកម្មករ-កម្មការិនី ដែលបម្រើការងារនៅក្នុងការដ្ឋានសាងសង់នោះ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសំដែងនូវការសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមចែករំលែកនូវមរណទុក្ខជាមួយ
ក្រុមគ្រួសារ និងញាតិមិត្តទាំងអស់ដែលបានបាត់បង់សមាជិកខ្លួននៅក្នុងហេតុការដ៏សោកសៅនេះដោយក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពរបស់បងប្អូន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់បងប្អូនជាជន៍រងគ្រោះដែលកំពុងសម្រាកព្យាបាលរបួស សូមបានឆាប់ជាសះស្បើយដើម្បីអាចវិលមកប្រកបជីវភាពជាប្រក្រតីឡើងវិញ។
ជាថ្មីម្តងទៀត យើងខ្ញុំជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងអភិវឌ្ឍន៍ជនបទ សូមកោតសរសើរ និងផ្តល់កម្លាំងចិត្តដល់ក្រុមជួយសង្គ្រោះមកពីគ្រប់ផ្នែកទាំងអស់
ដែលបាននិងកំពុងប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តជួយសង្គ្រោះដល់ជនរងគ្រោះដែលកំពុងជាប់នៅក្រោមគំនរអគាររលំបាក់ ទទួលបានជោគជ័យ និងសុខសុវត្ថិភាពគ្រប់ៗគ្នា៕